កញ្ញា ម៉ង់ ចាន់កញ្ញា បានបង្ហាញអោយគេដឹងថា នាងរកបានគូស្នេហ៍ត្រូវចិត្តត្រូវបេះដូង ថែមទាំងបានអោយចាស់ទុំដឹងឭ ទាំងសងខាងទៀតផង។ ស្នេហាអ្នកទាំង២ បានហែលឆ្លងច្រើនខែមកហើយ ដោយអនាគតស្វាមីនាងតាមចែចង់នាង រហូតបាក់ស្រឡាញ់ថែមទាំងប្រគល់ស្នេហ៍អោយមើលថែ។ ទោះយ៉ាងក្តី បើសួរដល់ចំនុចរៀបការគឺពន្យាពេលទុក ឱកាសរកប្រាក់សិន។

គូស្នេហ៍របស់ម៉ង់ ចាន់កញ្ញា ជាអ្នកក្រៅសិល្បៈ ដែលផ្តល់ឱកាសអោយនាងពេញមុខក្នុងការឡើងសម្តែង បន្តទៀតមិនបានហាមឃាត់អ្វីឡើយ។ បែបនេះហើយទើប ម៉ង់ ចាន៉កញ្ញា ហាក់រីករាយព្រោះប៉ះ ស្នេហ៍ដូចបំណង។ ស្របពេល បរិយាកាសកញវីដ១៩នៅតែវាយលុក មិនអាចគិតគូធ្វើអ្វីបាន ។ តារាស្រីរូបនេះបានពន្យាពេលចូលរោងការសំពះផ្ទឹម។ នាងនិងគូគាប់ កំពុងតែរួមដៃគ្នាដើររកលុយ ដើម្បីសន្សំទុក ពេលរៀបការដើម្បីងាយស្រួលក្នុងការចាត់ចែង រៀបចំគម្រោងផែន ការអនាគតខាងមុខ។

ម៉ង់ ចាន់កញ្ញា តស៊ូនិងសិល្បៈច្រើនឆ្នាំដើរប្រឡងចម្រៀង ប៉ុន្មានទូរទស្សន៍មកហើយ។មកទល់ពេលនេះ នាងបានដល់ចំនុចមួយប្រសើរជាងមុន ដោយបានក្លាយជា តារាប្រចាំហង្សមាស។ នាងមានមុខច្រៀងតាមកម្មវិធីផ្សេងៗជាច្រើនពេលខំតស៊ូ នៅជាមួយហង្សមាស។កញ្ញាកំពុងរៀនជំនាញបន្ថែម តាមរយៈការបញ្ចូលសំឡេងភាពយន្តក្រោយពេលមានដុង ជាមួយចំនុចនេះ ដែលអ្នកសិល្បៈភ្ញាក់ផ្អើលគ្រប់ៗគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here