កាលពីព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២១ លោកជំទាវ ស្រឿន វ៉ាន្នី ហៅ មួយឡេង និង ឧត្តមសេនីយទោ(ផ្កាយ២) ប៊ន សំអាត បានចែកអំណោយជាអង្ករ មី និង ថវិកា ជូនដល់អ្នកខ្វះខាតរាប់រយគ្រួសារ។ នេះជាសកម្មភាពសប្បុរសធម៌មួយថ្មីបន្ថែមទៀត បន្ទាប់ពីលោកជំទាវ និង ស្វាមី ទើបតែធ្វើអោយមានការសរសើរជុំវិញរឿងដឹកដៃគ្នាគ្រងឈុតបុរាណលើកស្ទួយវប្បធម៌។

គ្រួសារអ្នកខ្វះខាត ដែលមកទទួលអំណោយនៅខាងមុខហាងមាសពេជ្ររបស់លោកជំទាវ នៅជិតច្រមុះជ្រូកស្ទឹងមានជ័យ ភាគច្រើនមកពីតំបន់ស្ទឹងមានជ័យ ដោយគ្រួសារនីមួយៗសប្បាយចិត្តយ៉ាងខ្លាំងពេលទទួលបានជំនួយដោយផ្ទាល់ពីលោកជំទាវ និង ស្វាមី។ នៅក្នុងពិធីនោះ ក៏មានចែកជូនស្បៀង និង ថវិកាជូនដល់កងកម្លាំង និង ប្រជាការពារភូមិដែលដឹកនាំអ្នកមកទទួលអំណោយ ជាច្រើននាក់ផងដែរ ដើម្បីសម្រួលការលំបាក។

លោកជំទាវ មួយឡេង បញ្ជាក់ថា លោកជំទាវ និង ស្វាមី បានរៀបចំអំណោយជាអង្ករ មី និង ថវិកាចំនួន៥០០កញ្ចប់ តែជាក់ស្ដែងពលរដ្ឋដែលមកទទួលគឺមានតែប្រមាណជា៣០០គ្រួសារប៉ុណ្ណោះ ទើបលោកជំទាវគ្រោងនឹងទុកចែកជាបន្តទៀត រហូតទាល់តែអស់។ លោកជំទាវមានប្រសាសន៍ថា ដ្បិតតែជំនួយមិនមែនជាចំនួនច្រើន តែនោះក៏ចាត់ទុកថា គឺជាការជួយរំលែកចំពោះការលំបាកមួយ សម្រាប់អ្នកខ្វះខាតផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here