អតីតតារាចម្រៀងអភ័ព្ទ ពៅ បញ្ញាពេជ្រ មកទល់ពេលនេះនៅ តែតស៊ូរស់នៅជាមួយសភាពពិការ អង្គុយលើរទេះរុញរាប់ឆ្នាំ។ ១៣ឆ្នាំជាងហើយ ដែលពៅ បញ្ញាពេជ្រ ខំប្រមូលសមាធិ ព្យាបាលខ្លួនលក់អស់ទ្រព្យជាប់ខ្លួន ដោយជឿថា អាចកែខៃវាសនាឡើងវិញងើបឈដើរ ដូចមុនបាន។ មិនដឹងថាស្ថានភាពជំងឺ របស់ពៅ បញ្ញាពេជ្រ បន្តអោយព្យាបាលពេលណា ឬមួយប្រឈមរហូតតទៅ។

បើទោះជាខ្លួនធ្លាក់ខ្លួនឈឺ មានសភាពប៉ះទង្គិចដល់ផ្លូវចិត្តបែបណា ក៏បញ្ញាពេជ្រ ហាក់បោះជំហរទទួល យកនូវភាពរឹងមាំ។ បើទោះជាពេលខ្លះពៅ បញ្ញាពេជ្រ ដឹងច្បាស់ពីស្ថានភាព ខ្លួនក៏នាងនៅ តែនិយាយលួងខ្លួនឯង ជឿជាក់មុតមាំថានឹងជួបអ្វីល្អៗក្នុងពេលខាងមុខតទៅទៀត ។ តារាសំឡេងស្រួយ រូបនេះ មានតែមុខរបរលក់លើ ប្រព័ន្ឋ online ជាជម្រើសសម្រាប់ចិញ្ចឹមខ្លួន ដើម្បីបន្តថ្លៃការព្យាបាល ហើយចាយវាយលើស្ថានភាពបច្ចុប្បន្នដែល កំពុងរស់នៅស្រុកថៃយូរថ្ងៃតទៅទៀត។ មកទល់ពេលនេះ ពៅ បញ្ញាពេជ្រ បានបន្តរកគន្លឹះ អោយកាន់តែប្រសើរ ដើម្បីបំបែកទីផ្សារ អន ឡាញ ដែលកំពុងតែប្រជែងគ្នា ហើយក៍ជាប្រភពចំណូលមួយ ដ៍សំខាន់សម្រាប់នាងក្នុងពេលរស់នៅបែកស្រុក កាន់តែយូរ។ ទស្សនិកជន ដែលបានឃើញពីសភាពតស៊ូ របស់កញ្ញា បានចូលរួមកម្មង់បញ្ជាទិញរាល់ផលិតផល អន ឡាញ ដែលនាងលក់ ដូចជាខោអាវ កាបូប គ្រឿងអលង្កាកាឡៃជាដើម។

អតីតតារាចម្រៀងសំនៀងផ្អែម និងមានចំណេះដឹង កញ្ញា ពៅ បញ្ញាពេជ្រ ធ្លាប់បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ខ្លួនថា “ពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំតែងតែអង្គុយសំលឹងមើលមេឃ ព្រោះធ្វើអោយខ្ញុំនឹកឃើញគ្រប់រឿងរ៉ាវ កើតមកជាមនុស្ស មានគ្រប់រសជាតិ មនុស្សមានគ្រប់យ៉ាង ខ្លះចេស ខ្លះចោះ ប៉ុន្តែ យើងចាំបាច់ស្អប់គ្នាធ្វើអី ឈ្លោះគ្នាធ្វើអី មុននឹងក្រោយ មនុស្សដែលយើង ស្អប់គុំគួន ក៏គង់តែស្លាប់ ឯ មនុស្សយើងស្រលាញ់ក៏គង់តែស្លាប់ រូបរាងកាយដែលធ្លាប់តែស្អាត ទោះសម័យជឿនលឿនយ៉ាងណាខំកែច្នៃដុះខាត់ក៏នៅតែប្រែប្រួល ចាស់ស្លា ប់ គ្រប់យ៉ាងមិនទៀងទេ ខ្ញុំជាឧទាហរណ៏ស្រាប់ ពីមុនដើរទៅណាក៏បាន ធ្វើអ្វីៗដោយខ្លួនឯង ឥឡូវអង្គុយលើរទេះត្រូវប្រឹងរស់តាមកម្មខ្លួនឯងដោយគ្មានការតវ៉ាបាន ចង់ប្រាប់បងប្អូនថាការស្លាប់គឺទៀងទាត់ ដូច្នេះត្រូវចេះរក្សាមនុស្សជុំវិញខ្លួនដោយរស់នៅសុខដុមរម្យនា មានសុភមង្គល កុំលោភលន់យកទៅណាមិនបានផង បានល្មមតែរស់ ពេលឈឺមានលុយទៅពេទ្យគឺok ហើយ គ្មាននរណារស់នៅរហូតបានទេគឺគង់បែកនៅថ្ងៃណាដែលត្រូវមកដល់ .ថ្ងៃនេះវេនគេ ស្អែកវេនយើង ។

ពិធីករលោករក្សា បានជួបអតីតតារាចម្រៀងពិការពៅ បញ្ញាពេជ្រ នៅថៃកាលពីពេលថ្មីៗនេះដោយចៃដ្យ​ហើយ​លោក​ប្រាប់​អ្នកយកព័តមានយើងថាស្ថានភាពរបស់នាង​មិនទាន់ល្អប្រសើរនោះទេព្រោះ​ឆ្អឹងជើងនាងមិនទាន់ជាសះ​ស្បើយឬអាច​ដើរបាន​វិញឡើយ។លោកថាបញ្ញាពេជ្រ រស់នៅខេត្តអ៊ូប៊ុន ប្រទេសថៃនោះបើជិះរថយន្ដមានរយៈ​ពេល៣០នាទី​ពីទីក្រុង​បាង​កកហើយតាមលោកដឹងនាងលក់អ៊ឺវ៉ាន់តាមOnlineផ្គត់ផ្គងជីវភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here