កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថាបនិកភូមិផ្កាត្រកួន លោក ឌិន សុមេធារិទ្ធ និងលោក លី ឡុង ព្រមទាំងស្ថាបនិក ម្ចាស់ក្រុមហ៊ុនជាច្រើនទៀត បានរួមកំលាំងគ្នា បង្កើតយុទ្ធនាការ ទិញមៀនប៉ៃលិន ដើម្បីជួយដល់ប្រជាកសិករ ដែលស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្របពេលផលិតផលនេះមានវិបត្តិទីផ្សារ។ សម្រាប់យុទ្ធនាការនោះផងដែរ ប្រធានក្លិបសេដ្ឋធុរៈជន និងជាស្ថាបនិកភូមិផ្កាត្រកួន លោក ឌិន សុមេធារិទ្ធ បានមានប្រសាសន៍ថា ដំបូងឡើយលោក គ្រាន់តែចង់ទិញ មៀនប៉ៃលិន របស់ប្រជាកសិករ ដែលជិតប្រមូលផល និងកំពុងរកទីផ្សារ ចំនួន១០តោនតែប៉ុណ្ណោះ ដើម្បីជួយដល់គាត់ទាំងអស់គ្នាទៅតាមលទ្ធភាព និងចង់លើកទឹកចិត្តដល់ប្រជាកសិករ ព្រមទាំងគាំទ្រផលិតផលនៅក្នុងស្រុក ទើបលោកបញ្ជាទិញ មៀន ប៉ៃលិន ដើម្បីចែកចាយបងប្អូនមិត្តភក្កិពិសារ ហើយលោកក៏បានផុសនៅលើ Facebook របស់លោក ពីយុទ្ធនាការនោះ។ អ្វីដែលលោកសប្បាយចិត្តបំផុតនោះគឺ បងប្អូនប្រជាពលរដ្ឋខ្មែរ គឺបានចែករំលែកនូវយុទ្ធនាការ និងបានជួយបញ្ជាទិញ មៀន ប៉ៃលិន បានយ៉ាងច្រើនគួរសមប្រមាណជាងដល់ទៅ ៥០តោន និងកំពុងបញ្ជាទិញជាបន្តបន្ទាប់បន្ថែមទៀត ដែលនេះជាទឹកចិត្តដ៏ល្អរបស់បងប្អូនប្រជាពលរដ្ឋខ្មែររួបរួមគ្នា ជួយដល់ប្រជាកសិករ សម្រាប់លោកក៏នៅតែបន្ត នូវយុទ្ធនាការនេះបន្តទៀតផងដែរ៕
ស្ថាបនិកភូមិផ្កាត្រកួន បន្តសហការជាមួយគ្រប់ភាគី ជួយទីផ្សារមៀនប៉ៃលិន
0