នៅពេលនេះ ឱក សុគន្ធកញ្ញា បានបង្ហាញតម្រុយជាថ្មី ដោយបានខាងមេកើយ ត្រៀមបង្ហាញអោយអ្នកនាងកាន់កាប់កម្មវិធីល្អៗ ដូចមុនក្រោយពេលស្ងាត់។ អ្នកនាងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់តំណែងល្អៗ ហើយផ្លូវដែលអ្នកនាងដើរ លើកនេះ និងរុញអោយ តារាកំពូលរូបនេះលេចធ្លោត្រដែត កាន់តែខ្លាំងថែមទៀតជាក់ជាមិនខាន។

ទោះជាយ៉ាងណាតាមការឃោសនារបស់ហង្សមាសបញ្ជាក់ថាបណ្ដារកម្មវិធីដែលសុគន្ធកញ្ញា ធ្លាប់កាន់ជាគណៈកម្មាការនិងគ្រូបង្វឹក៤ផ្សេងគ្នាមានដូចជាThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និងX Factor នោះត្រៀមនឹងតំណើរការរដូវកាលថ្មីឡើងវិញឆាប់ៗនេះដែលមានន័យថាសុគន្ធកញ្ញា នឹង​ចេញស្ដារមុខព្រមគ្នាអំឡុងពេលដែលទីផ្សារចម្រៀងរបស់នាងមិនសូវលេចធ្លោរនេះ។

ឱក សុគន្ធកញ្ញា មិនសូវមានសកម្មភាពសិល្បៈថ្មីៗណាលេចធ្លោដូចមុនទេរយៈពេលជាង១ឆ្នាំមកនេះពោលគឺតាំងពីនាងសម្រាលកូនមកការងារសិល្បៈហាក់រយាលៗគឺមិនដូចកាលនៅក្រមុំឡើយ ខណៈដែលពេលនេះរដូវកូវីដទៀតទើបធ្វើឲ្យនាងសម្ងំតែក្នុងផ្ទះច្រើនជាងថតសម្ដែង។ឱក សុគន្ធកញ្ញា ក្រៅពីត្រៀមខ្លួនចេញមុខឡើងវិញក្នុងកម្មវិធីទាំង៤ខាងដើម្បីធានាសុវត្ថិភាពកុំឲ្យធ្លាក់ចុះក្រោយមានប្ដីនិងកូននោះនាង ក៍នឹងចេញច្រកទី២ទៀតគឺការចាប់ដៃជាមួយលោកខេម ប៊ុនថៃ ជាលើកដំបូងថតភាពយន្ដភាគឲ្យហង្សមាសបន្ទាប់ពីនាងអាកខានគ្រងតំណែងតួឯភាពយន្ដខ្នាតធំរឿង”ខ្ញុំមានញាណលើស”ដែលជំនួសដោយសុខ ស្រីនាង ព្រោះពេលនេះនាងពពោះកូនដំបូង។

LEAVE A REPLY

Please enter your comment!
Please enter your name here