រូបភាពផ្ទះសាងសង់ដែល បានផុសឡើងរបស់ គង់ សុជាតិ និង ជា វិបុលបានក្លាយជាការ សាងបានភាពកក់ក្តៅជាថ្មីព្រោះពេលនេះ ស្នេហាកំពុងល្អ។ ផ្ទះសាងសង់ឡើង ជាការផ្តល់នូវស្នាមញញឹមជាថ្មី ក្រោយស្នេហាប្រសើរវិញ។

ក្រោយភ្ជាប់ចំណងស្នេហាប្តីប្រពន្ធរវាងពិធីករ លោក ជាវីបុល និងពិធីការិនីសម្តីចាក់ទឹកមិនលិច អ្នកនាង គង់ សុជាតិ រយៈពេលជាច្រើនឆ្នាំមកហើយដែលអ្នកទាំងពីរបង្កើតគ្រួសារ និងសាងសុភមង្គលរួមគ្នា ដោយទទួលបានចំណងដៃកូនស្រីមួយដ៏គួរឲ្យស្រលាញ់ថែមទៀតផងនោះ ពេលនេះបានបង្ហាញនូវផ្ទះលំហែរនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ដែលកំពុងតែសាងសង់ជិតរួចរាល់យ៉ាងធំទូលាយ ។

នៅក្នុងគណនីហ្វេសប៊ុករបស់គូរស្វាមីពិធីករ និងពិធីការិនីបានបង្ហាញរូបភាពផ្ទះលំហែរនិងដីចម្ការរបស់ខ្លួនដែលកំពុងតែសាងសង់ ជាច្រើនសន្លឹក ដោយក្នុងនោះមានអមជាមួយសារដែលបង្ហាញពីគោលបំណងរបស់ខ្លួនឲ្យសារធារណជនបានដឹងថែមទៀតផង ។ លោកជា វិបុល បានបង្ហោះសារថា«ស្របពេលកំពុងអភិវឌ្ឍន៏ស្តារព្រែកទំហំ៨ម៉ែត្រ ពង្រីកផ្លូវ ៣០ម៉ែត្រនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ពេលនេះកូនផ្ទះលំហែរក៏បាន៧០ភាគរយហើយដែរ ។ ជិតបានមកសម្រាកលេងហើយ »។
បើទោះបីយ៉ាងណាក្តី លោកមិនបានបញ្ជាក់អំពីទំហំផ្ទះ និងទំហំដី របស់លោកនោះឡើយ ប៉ុន្តែគេសង្កេតឃើញតាមរយៈទិដ្ឋភាពនៅក្នុងរូបថត ទំហំដីរបស់គូរស្វាមីភរិយាពិធីករ និងពិធីការិនីទាំងពីររូបនេះមានទំហំមិនតូចនោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here