បើទោះជាវី ឌីណែត ជាសះស្បើយពីជំងឺកូវីដ១៩ ច្រើនខែមកហើយនោះ ក៍គេមើលឃើញថា វី ឌីណែតហាក់មិនទាន់ បើកឱកាសចូលឆាកតន្ត្រីឡើថច្រៀងឡើងវិញ ដូចការសន្យានៅឡើយ។ យ៉ាងណាគេស្រាប់តែមើលឃើញ កូនស្រីលោកហួរ ឡាវី បែរជាបង្ហាញនូវអារម្មណ៍ជាមួយស្ទាយលេង ម៉ូដប្លែកៗហាក់បន្លប់សេចក្តីតានតឹងដែលនាង និងសាច់ញាតិបានពើតប្រទះ។
តារាចម្រៀងវ័យក្មេងតែសម្ថភាពខ្លាំងអាចច្រៀងបទខ្ពស់ៗបានមិនចាញ់ឱក សុគន្ធកញ្ញា គឺ កញ្ញាវី ឌីណែត បាន ប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩សីហា នេះថានាងនឹង វិលត្រឡប់មកច្រៀង សម្ដែងតាមឆាក តន្រ្ដីវិញនៅចុង ខែសីហាឆ្នាំ២០២១នេះហើយ។ការវាចារបែបនេះក្រោយពីកូនស្រីលោកហួ ឡារី រូបនេះបាត់មុខ ពីឆាកតន្រ្ដី តាមប៉ុស្ដិ៍ទូរទស្សន៍រយៈពេលជាង៤ខែ មក ហើយ បន្ទាប់ពីនាងបានតេស្ដវិជ្ជមានកូវីដ-១៩ កាលពីដើមខែមីនា និងព្យា បាលជាវិញ នៅចុងខែដដែលនេះ។ប៉ុន្ដែមូលហេតុដែល កញ្ញាឌីណែត ត្រូវផ្អាកពីអាជីពសិល្បៈ ច្រើនខែបែបនេះ ដោយសារតែនាង កាន់ ទុក្ខជូនម្ដាយនាងអ្នកស្រីងួន សុផាន់នី ដែល ត្រូវជាភរិយាលោកហួ ឡាវី នោះបានទទួលមរណៈ ភាពដោយសា តែងជំងឺកូវីដ កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។
វី ឌីណែត ជាតារាចម្រៀងម្នាក់ដែល តស៊ូបោះជាមួយតួនាទីសិល្បៈតាំងពីនៅក្មេងៗ។ នាងដុះខាត់ការច្រៀង ដោយឪពុកជាអ្នកជួយបង្ហាត់បន្ថែមជាមួយ ការដកបទពិសោធន៍ច្រៀងពីអ្នកនៅជុំវិញខ្លួន។ ក្រុមគ្រួសាររបស់នាង បានសាងសេចក្តីសុខរមនាបានច្រើនឆ្នាំ ដោយមិនដែលធ្លាប់គិតឡើយថា មានការបែកគ្នា។ ទើបតែឱកាសវាយលុកមេរោគផ្លូវដង្ហើមកូវីដ១៩ បក់មកធ្វើអោយបងប្អូន ក្រុមគ្រួសារនាងប៉ះទង្គិចជាច្រើនគ្នា ។ អ្វីដែលក្លាយជាវិបដ្តិសារីគឺសែនស្តាយការបាត់បង់ ម្តាយដ៍លឿនព្រោះមេរោគនេះ ដែលនឹកមិនដល់សូម្បីតែការជុំគ្នាធ្វើបុណ្យឧទ្ទិសកុសល ក៍មិនបាន។ នេះជារឿងសង្វែកមួយ ដែលមហាជនក្នុងនិងក្រៅប្រទេស ពិតជាសោកស្តាយនិងអាណិតក្រៅលែង ដល់រូបភាពលើលោកហួរ ឡាវី និងសាច់ញាតិគ្រួសារ។








