បើទោះជាមានការរំខានដោយជម្ងឺកូវីត១៩ ដែលមិនអាចអោយភាពយន្តជាច្រើនបង្ហាញខ្លួននៅតាមរោងកុន ក៏ភាពយន្តដែលសម្រិតសម្រាំងរបស់ផលិតកម្ម LD Picture រឿង”អង្រឹង” នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៦ សីហា ឆ្នាំ២០២១នេះហើយ។
នេះជាភាពយន្តដែលបង្ហាញពីឈុតឆាកភ័យរន្ធត់ និង ស្នេហាព្រាត់ប្រាស់រវាងកំលោះក្រមុំមួយគូ។ នៅក្នុងរឿងនេះ ក៏ប្រមូលផ្ដុំដោយតារាល្បីៗ និង បង្កប់នូវឈុតឆាកទាក់ភ្នែកជាច្រើនផងដែរ។ តារាសម្ដែងលោក កូម៉ា ដែលមានឱកាសបានសម្ដែងជាតួឯក បានទាក់ទាញនៅក្នុងភាពយន្តនេះយ៉ាងខ្លាំង ដោយសារតែលោកក៏បានបង្ហាញសមត្ថភាពធ្វើអោយគេមើលឃើញថាមានសមត្ថភាពខ្ពស់ក្នុងការសម្ដែង។ ភាពយន្តនេះ ត្រូវបានផលិតកម្មប្រកាសថា នឹងដាក់ផ្សាយជាផ្លូវការនៅថ្ងៃទី២៦ សីហា ឆ្នាំ២០២១ នេះហើយ ក្នុង App Angkor DC ដែលជា App ទស្សនាភាពយន្តខ្មែរល្បីៗ ជាច្រើន។ តាមរយៈការប្រកាសនេះ បានធ្វើអោយហ្វេនៗកាន់តែផ្ដោតការចាប់អារម្មណ៍ទ្វេរ ដោយសារតែភាពយន្តនេះ គឺជាស្នាដៃដែលហ្វេនហ្វេនចង់ទស្សនាការសម្ដែងរបស់តារាចម្រៀង លោក កូម៉ា និង សាច់រឿងទាំងមូល។ ការប្រកាសដាក់ផ្សាយនៅ App Angkor DC ក៏ជាទីតាំងមួយដែលទាក់ទាញអ្នកទស្សបានច្រើន និង មានសុវត្ថិភាពនៅផ្ទះ៕
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2021/08/postnewscambodia.com-kh71.com-2021-08-24_20-13-18_634078.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2021/08/postnewscambodia.com-kh71.com-2021-08-24_20-13-24_406405.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2021/08/postnewscambodia.com-kh71.com-2021-08-24_20-13-30_420180.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2021/08/postnewscambodia.com-kh71.com-2021-08-24_20-13-36_903744.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2021/08/postnewscambodia.com-kh71.com-2021-08-24_20-13-43_394836.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2021/08/postnewscambodia.com-kh71.com-2021-08-24_20-13-48_902841.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2021/08/postnewscambodia.com-kh71.com-2021-08-24_20-13-56_516595.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2021/08/postnewscambodia.com-kh71.com-2021-08-24_20-14-02_076100.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2021/08/postnewscambodia.com-kh71.com-2021-08-24_20-14-10_568889.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2021/08/postnewscambodia.com-kh71.com-2021-08-24_20-14-16_111627.jpg?resize=696%2C392&ssl=1)