មិនដឹងថាកញ្ញាជាចៅ ស្រីរបស់អ្នកដឹកនាំរឿងជើងចាស់ សុខ សុធន អាចធ្វើអោយលេចធ្លោបានទេនៅពេលដែល បានក្លាយជាបវរកញ្ញា ត្រៀមដណ្តើមមកុដ។ គេចាំមើលថានាងល្អដល់កម្រិតណា ទាំងសមត្ថភាពចំណេះដឹងនិងភាសាបរទេស។មហាជនផ្ទុះការចាប់អារម្មណ៍ក្រោយឃើញតារាសម្តែងសុខ សុធន បង្ហើបថាចៅស្រីស្រស់ស្អាតរបស់លោកម្នាក់ត្រូវជ្រើសរើសប្រកួតបវរកញ្ញានៅឆ្នាំនេះ !

បើតាមលោក សុខ សុធន មើលឃើញពីសម្រស់ចៅស្រីពិត ជាមានមោទនភាពថា អាចនឹងទទួលបានការទាក់ទាញ សម្រាប់ឱកាសប្រឡងឬប្រកួតកញ្ញាឯក កម្ពុជា២០២១នេះ។ អ្វីដែលប្រឈម ការប្រឡងនេះក៍ត្រូវ ការភាពតស៊ូខណៈបេក្ខនារីចូលរួមប្រកួត សុទ្ឋតែជាអ្នកមានសមត្ថភាព ដូចៗគ្នា។ ចំពោះ កញ្ញា ធន បញ្ញាវិញ មិនដឹងថា ឈ្មុលបែបណាក្នុងពេល ត្រូវតស៊ូដូចគេហើយ មានតែការពុះពារទៀត។

ការប្រឡងវិស័យបវរកញ្ញា នៅកម្ពុជាពេលនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាច្រើន។ ការប្រឡងនេះមានអ្នកតាមដានណាស់ ដើម្បីអ៊ុតមើលស្រីស្អាតណាជាជើងខ្លាំង ឆ្លាតពូកែស្អាត ដើម្បីឆ្ពោះដំណើរ ទៅកាន់ឆាកអន្តរជាតិ។ ចំពោះកម្ពុជាក៍កំពុងបង្កើត ការប្រឡងជាហូរហែរ ដើម្បីអោយកាន់តែផុសផុល បន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here