មហាជន ចង់គាំងគ្រប់គ្នា នៅពេលសុខៗ ភរិយា របស់អតីតតារាសម្តែងស៊ុក សុភា ស្រាប់តែប្រកាសលែងលះ លោកផឹងតែម្តង។ តើនោះជារឿងធ្ងន់បែបណាដែល អ្នកណាៗ ក៍យល់ថា លោកស៊ុក សុភា និងភរិយាដ៍ស្រស់សោភា គឺស្រឡាញ់ប្តូរផ្តាច់ជាមួយគ្នាណាស់។ មិនគួរណា វិវត្តន៍ចុងក្រោយទៅជារឿងតោះតើយ រហូតចែកទិសគ្នាដើរទៅវិញ។
អ្វីដែលស្ទើរតែមិនគួរជឿនោះ គឺថ្មីៗនេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្រាប់តែភរិយារបស់លោកបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានប្រកាសជាសាធារណៈថា « រវាងរូបនាង និងលោក ស៊ុក សុភា គឺចែកផ្លូវគ្នាហើយ។
ចំណែមូលហេតុវិញ អ្នកនាង រីម៉ា បានឆ្លើយតបទៅកាន់អ្នកសួរនាំយ៉ាងដូច្នេះថា៖ ខ្ញុំសុំបកស្រាយយ៉ាងខ្លីថា មិនមែនសម្តែង តែជាការពិត រឿងដូច្នេះ ខ្ញុំមិនយកមកលេងសើចទេ។ សុំបកស្រាយថា យើងលែងលះគ្នា មិនមែនមកពីរឿងកំហុសដែលយើងធ្វើខុសទេ តែមកពីភាគីម្នាក់យកក្រុមគ្រួសារមកបូកចូល។ គេធ្វើអោយយើងឃើញថាគ្រួសារគេ មិនចេះខុស យើងជានរណាក៏ដោយ នៅដល់ណាក៏ដោយ យើងត្រូវទទួលថាយើងខុស យើងជាក្មេងជាកូន ចង់គេមិនអោយតម្លៃ ក៏យើងត្រូវតែទទួលថាយើងខុស ចង់យើងខំប្រឹងដើម្បីកូនគេយ៉ាងណា ក៏យើងត្រូវទទួលថាយើងខុស។ ចៃដន្យ មនុស្សដូចខ្ញុំ ខុសថាខុស ត្រូវថាត្រូវ មិនខុសមិនឱនក្បាលជាដាច់ខាត»៕
អ្នកនាង រីម៉ា នៅបានឲ្យដឹងទៀតថា បើបងបានប្តីមិនចេះបែងចែករឿងគ្រួសារ និងជីវិតប្តីប្រពន្ធអោយបានច្បាស់លាស់ផង យកអោយឱកាសដដែលៗម្តេចបាន? យើងមិនអោយគេស្អប់គ្រួសារគេទេ យើងក៏ចេះស្រឡាញ់គ្រួសារយើង គេក៏ចេះស្រឡាញ់គ្រួសារគេ តែសុំអោយចេះបែងចែករវាងក្តីស្រឡាញ់ទាំងពីរហ្នឹង អោយបានច្បាស់លាស់។ មនុស្សខ្ញុំជាមនុស្សចិត្តបុណ្យ ធ្វើបុណ្យណាស់ បើចេះឱបក្រសោបខ្ញុំ ជួយអស់ពីខ្លួនងាប់ចោល តែកុំអោយតែខ្ញុំជួបហើយ មើលរំលង ឬ មិនអោយតម្លៃខ្ញុំ ខ្ញុំសុខចិត្តដោះលែងអ្នកឯងចោលដូចគ្នា។ ខ្ញុំធ្វើបុណ្យងាប់ចោល តែកុំអោយតែមិនឃើញតម្លៃខ្ញុំ អាចអស់ចោលដូចគ្នា៕
យ៉ាងណាមិញ បញ្ហានេះហ្វេនៗ របស់អ្នកទាំង២ ចង់អោយពួកគេ ចេះសម្រួលគ្នា ព្រោះអាចជាកំហឹងមួយពេលឬ២ពេល។