ក្រោយចំណងស្នេហ៍ប្ដីប្រពន្ធបានបាក់បែក តារាចម្រៀង និងសម្តែងអ្នកនាង ទូច ស្រីលក្ខណ៍ បានត្រូវបានគេសង្កេតឃើញថានាងតែងបង្ហាញជំហររឹងមាំនិងមានសង្ឃឹមនៅក្នុងជីវិត ប៉ុន្តែតាមពិតរឿងដែលបានកើតឡើងនេះជារឿងធ្វើឱ្យអ្នកនាងសឹងតែតាំងជំហរខ្លួនឯងមិនជាប់រហូតមកទល់ពេលនេះ។ ស្នេហាមិនសមប្រកបមួយនេះបានផ្ដល់បទពិសោធន៍ឈឺចាប់យ៉ាងខ្លាំងដល់តារាចម្រៀងរូបនេះ ហើយខ្លួននាងផ្ទាល់ស្ទើតែឆ្កួតម្ដងៗដោយសារ មិននឹកថាខ្លួនបែរជាមានព្រឹត្តិការណ៍សោកសៅ នៃជីវិតដែលមិនគួរជួបសោះ។
ថ្វីត្បិតសម្បកក្រៅរបស់តារាចម្រៀងខ្ពស់ស្រឡះ ទូច ស្រីល័ក្ខ មើលទៅស្រស់ស្រាយ និងរឹងមាំ នៅចំពោះមុខមហាជន ពិសេសនៅចំពោះកូនប្រុសជាទីស្រឡាញ់របស់នាងយ៉ាងណាក្ដីក៏មិនអាចបិទបាំងឬលាក់អារម្មណ៍ទុក្ខសោកមិនឱ្យមហាជនចាប់អារម្មណ៍នោះឡើយ។ ប៉ុន្តទោះបីជីវិតមានបញ្ហាលំបាកយ៉ាងណានាងតែងតែលើកទឹកចិត្តដល់ខ្លួនឯង ឱ្យត្រូវប្រឹងញញឹមទាំងទឹកភ្នែកដើរទៅមុខ កុំចុះចាញ់ឲ្យសោះ! នេះជាការលើកឡើងរបស់ទូច ស្រីលក្ខណ៍ ក្រោយពេលចេញចម្រៀងមួយ បទ«ទៅចុះឈឺប៉ុណ្ណឹងបានហើយ» ។ អ្នកនាង បានយំ រៀបរាប់ថា អត់ដែលគិតថា យើងជួបរឿងបែបនេះទេ។ ពេលមានហេតុការណ៍កើត ឡើងក្នុងគ្រួសារ ចេះតែសួរខ្លួនឯងថា នេះជាការណ៍ពិតមែន អត់ ឬក៍ជារឿងធម្មតា។ ប៉ុន្តែយូរទៅៗ ទំហំនៃបញ្ហាក៏ កាន់តែចាក់ឬស រហូតក្លាយជាភ្នំសង្កត់ ដែលយើងប្រឈមហើយប្រឹងទាញចេញអោយស្រាល។ ចាប់តាំងពីពេលនោះ មកនាងបាត់បង់ភាពស្រស់ស្រាយ ទៅណាមកណា នៅក្នុងកម្មវិធី អ្វីៗលាក់វិបត្តិក្នុងចិត្ត។
យ៉ាងណាមិញ ផ្លូវនេះ មិនបណ្តោយអោយ នាងដួលឡើយ នាងអោយគេទៅចុះ។ ជំហររបស់នាងគឺមានកូន ប្រុសម្នាក់ជា បេះដូងកែវភ្នែកនៅចាំមើលថែថ្នម។ មួយទៀតនៅមាន មិត្តភក្តិ ការងារសិល្បៈល្អ ការអាណិតនាង ពីសាច់ញាតិ មហាជន ដែលជាទឹកចិត្តជម្រុញ។ កុំព្រោះតែ រឿងនោះជីកកប់ជីវិតអោយអាប់ អោយគេទៅចុះ នាងអាចរឹងមាំបាន មិនចុះចាញ់ជាដាច់ខាត។