អតីត តារាសម្តែង ចនច័ន្ទលក្ខិណា បានបង្ហោះសារចាក់ដោត ជាថ្មីដែលគេកំពុងនឹកសង្ស័យថា មានរឿងខ្លះស្មុកស្មាញ។ អ្នកនាងហាក់ តប់ប្រមល់ហើយ ចង់បានការ្តល់ពិន្ទុលើកទឹកចិត្ត ពីអ្នកនៅជុំវិញខ្លួន។ អ្នករាប់អាន ចន ខ័ន្ទលក្ខិណា បានជម្រុញការលើកទឹកចិត្ត ដកចិត្តកុំគិតច្រើន។

អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហញសំណេរនៅក្នុង បណ្តាញគណនី របស់អ្នកនាងផ្ទាល់ថា « ពេលពិបាកចិត្ត ឬ ជួបបញ្ហាតូចធំ គឺ យើងតែងតែត្រូវការកម្លាំងចិត្ត និង ស្នាមញញឹមប្រកបដោយភាពស្មោះត្រង់ពីមនុស្សជុំវិញខ្លួន តែ ពេលខ្លះ​ក៏ចង់នៅម្នាក់ឯងដើម្បីសំងំរកភាពស្ងៀមស្ងាត់ ព្រោះជួនកាលការផ្តល់កំលាំងចិត្តរបស់មនុស្សខ្លះវាទៅជាផលរំខានចិត្តមួយ ។
ការនៅស្ងៀមស្ងាត់តែម្នាក់ឯងជាជម្រើស​ល្អសម្រាប់ខ្ញុំ​ ព្រោះវាធ្វើអោយយើងស្រឡះខួរក្បាល ហើយចាប់ផ្ដើម​យកបញ្ហានោះមកគិតឡើងវិញដើម្បីរកវិធីដោះស្រាយ និង ខំផ្ដល់​កម្លាំង​ចិត្តឱ្យខ្លួនឯងដើម្បីអោយកាន់តែមានភាពរឹងមាំ ក្លាហានដើម្បីប្រឈមមុខគ្រប់រឿងរ៉ាវ ។ បើយើងគិតថាហត់ខ្លាំងក៏សម្រាកសិនចុះរួចចាំបន្ដទៅមុខទៀតនៅពេលក្រោយ តែសូម​កុំបោះបង់ខ្លួនឯងចោលអី »៕

មកទល់ពេលនេះ ចន ច័ន្ទលក្ខិណា បានផ្តាច់ចេញពីការសម្តែង ច្រើនឆ្នាំដោយទុកឱកាសអោយរលក ក្រោយអុកឡុកវិញ។ សព្វថ្ងៃអ្នកនាង ជាប្រធានសមាគមសិល្បករខ្មែរដែលឃើញ មានសកម្មភាពជួយ និងដោះស្រាយជាច្រើនករណី ទោះជួបអ្វីក៍ដោយ។ ក្រៅពីនោះអ្នកនាង បានចាប់យកមុខរបរពីការ លក់លើអន ឡាញច្រើន មុខទាំងរឿងសម្ជស្ស សម្លៀកបំពាក់និង គ្រឿងប្រើប្រាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here