រឿងរ៉ាវតប់ប្រម៉ល់នៃ ការខូចចិត្តជំពាក់លុយធនាគារ ព្រោះតែរកសុីខាតហើយជឿទុកចិត្តដៃគូ បានធ្វើអោយខាត់សុឃីម តឹងតែងអារម្មណ៍ច្រើនខែទម្រាំបាន ដោះស្រាយនិងរកប្រាក់សងបុលធនាគារវិញ។ នៅទីបំផុត ខាត់ សុឃីម ព្រមនិយាយចំនួនតួលេខដែលនាងខាតបង់ ដោយសារងាកទៅរកសុីជំនួញដី លើមនុស្សខុស។
អ្នកនាង ខាត់ សុឃីម បានព្យាយាមលាក់ទឹកលុយដែលនាងចាញ់បោកប្រធានក្រុមហ៊ុនអ៊ីណារីតាជាយូខែមកហើយដោយកន្លងមកនាងគ្រាន់តែបង្ហើបពីបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីកុំឲ្យមានគេរងគ្រោះដូចនាងទៀត។ប៉ុន្ដែថ្មីៗនេះសុឃីម បានប្រាប់អ្នកកាសែតថានាងបានចាញ់បោកឧកញ៉ាដែលជាប្រធានក្រុមហ៊ុនមួយនោះអស់ទឹកប្រាក់ផ្ទាល់ខ្លួនចំនួន៧៩ម៉ឺនដុល្លារនិងប្រាក់ដែលនាងធានារគេឲ្យមកចូលរួមជាមួយនាងផ្សេងទៀតសរុបខ្ទង់៩០ម៉ឺនដុល្លារ។
នាងថាបានព្យាយាមទាមទារលុយនោះមកវិញជាច្រើនខែ ប៉ុន្ដែដោយប្រធានក្រុមហ៊ុន(ឧកញ៉ា)នោះមិនទទួលខុសត្រូវនៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ នាងក៍កាត់ចិត្តលែងចង់បានលុយនោះហើយចាប់ផ្ដើមរកលុយធនាគារនិងបង្វិលទ្រព្យដែលមានពីមុន មកសងអ្នកដែលនាងបានធានារឲ្យចូលជាមួយនាងនោះ។អ្នកនាងមិនរំពឹងថាបានលុយដែលគេបោកនោះមកវិញទេហើយ បានកាត់ចិត្តទៅហើយទោះជាលុយជិត១លានដុល្លារនោះមានទំហ៊ុំធំធេងនិងច្រើនសម្រាប់នាងយ៉ាងណាក៍ដោយតែ បើទារ មកវិញមិនបានទៅហើយអ្នកនាងមានតែបំភ្លេចរឿងមួយនេះចោលហើយចាប់ផ្ដើមសារជាថ្មីតាមរយៈបើកហាងCosmeticsកាលពីពេលថ្មីៗនេះ។
គូរំលឹកថា ខាត់ សុឃីម បានចេញទៅតវ៉ាតុលាការនៅខេត្តសៀមរាបជាញឹកញាប់ក្រោយពីលោកឌីម សួនណាត ដែលជាប្រធានក្រុមហ៊ុនអ៊ីណារីតា ត្រូវបានសម្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពីបទឆបោកនិងចេញសែកស្អុយរាប់លានដុល្លារ។សុឃីម ដែលលង់ខ្លួនទាំងលុយផ្ទាល់ខ្លួននិងធានារគេឲ្យចូលជាមួយអស់ប្រាក់ចំនួន៩០ម៉ឺនដុល្លារនោះបានស្វែងរកគ្រប់វិធីដើម្បីបានលុយមកវិញតែមិនបានលទ្ធផលឡើយព្រោះប្រធានក្រុមហ៊ុននេះជាប់ពន្ធនាគារទៅហើយ។