មានការត្រេកអរចំពោះ បណ្តាហ្វេនៗ អ្នកគាំទ្រ ក៍ដូចជាសិល្បករទាំងអស់ដែល ទទួលដំណឹងថា កែវ ពេជ្រពិសី ជិតបានកូនប្រើ ហើយស្ងាត់ៗសម្ងំពពោះ។ បើទោះជាមិនទាន់រៀបការ តែពិសីបានភ្ជាប់ពាក្យ អោយគេឯងបានដឹងឭពិសេស សាច់ញាតិសងខាងរួចរាល់មកហើយ។ ពេលនេះនាងមានតែនៅថែខ្លួន អោយគាប់ប្រសើរចំពោះដំណក់ឈាមស្នេហ៍។
ក្នុងចំណោមតារារួមទ្រនំមាន ដាញ់ ម៉ូនីកា វេត រតនា សារ៉ាយ សក្ខណា ដែលធ្លាប់រាំសម្តែង ថតភាពយន្តនិងចម្រៀង សុទ្ឋតែមានវាសនាបានប្តីស្រណុកហើយ មានឱកាសចេញទៅសាងជីវិតថ្មីនៃដីស្រុកគេ។ មានតែកែវ ពេជ្រពិសីម្នាក់ទេដែលជាប់គាំង ដំណើរស្នេហាហើយបន្តជាស្ត្រីមេម៉ាយ ខកស្នេហ៍រស់នៅស្ងប់ស្ងាត់ មិនសូវចេញមុខអោយគេ បានដឹងឃើញជាច្រើនឆ្នាំ។ ចុងក្រោយនេះជីវិតបានប្រសើរឡើង ព្រោះតែបានជួបស្នេហាថ្មីដែលចេះយល់ចិត្ត រហូតសុខចិត្តអោយនាងពពោះមិន ខ្លាចអ្នកណាថាបែបណាឡើយ។
កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បតិ ជិត១ឆ្នាំកន្លះពេលនេះនាងទទួលបានកាដូពិសេសក្នុងជីវិតដែលមិនអាចកាត់ថ្លៃបាននោះគឺកូនប្រុសដែលនាងគ្រោងនឹងសម្រាលនៅចុងខែកញ្ញាឆ្នាំ២០២១ ខាងមុខនេះហើយ។មុនត្រៀមក្លាយទៅជាម្ដាយគេនេះពេជ្រពិសី បានឲ្យដឹងថានាងបានទៅពិនិត្យសុខភាពជាញឹកញាប់នៅមន្ទីពេទ្យមួយដែលមានគុណភាពមិនចាញ់ពេទ្យថៃទេ ហើយនាងមិនបារម្ភការឆ្លងទន្លេកូនទី១នេះដែរបើទោះបីជាត្រូវសម្រាលដោយវះកាត់ក្ដី។
ក្រៅពីកែវ ពេជ្រពិសី មានតារាជាច្រើននាក់បានសម្រេចចិត្តយកកូនមុនរៀបការព្រោះថាកូវីដបានធ្វើឲ្យពួកគេរំសាយមង្គលការ២ឆ្នាំចុងក្រោយនេះ។តារាខ្លះមិនបានភ្ជាប់ពាក្យតាមប្រពៃណីខែរត្រឹមត្រូវដូចពេជ្រពិសី និងលោកសម្បត្តិ ផងតែពួកគេក៍មានកូនមុនពេជ្រពិសី ទៀត ។