មិនអន់ជាងអ្នកជំនួញអនឡាញភាគច្រើន ដែលកើបលុយយ៉ាងសប្បាយក្នងសម័យកូវីត១៩ លោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ ជាភរិយា ដែលជោគជ័យខ្លាំងក្នុងវិស័យអចលនទ្រព្យ ក៏កំពុងជោគជ័យក្នុងវិស័យអនឡាញ តាមរយៈការបោះទុននាំចូលផលិតផលសុខភាពផងដែរ។ ផលិតផលបំប៉នសុខភាព អេស អេច ខាវតង (SH Kaow Tong) ត្រូវបានគេមើលឃើញថា មានអតិថិជនជាច្រើនពេញនិយម។

លោកឧកញ៉ា យ៉ន សេងហាន បានថ្លែងបញ្ជាក់ថា ដោយសារតែលោកឧកញ៉ាមើលឃើញថាពីការរីកចំរើន នៃវិស័យអនឡាញ ទើបសម្រេចបោះទុននាំចូលផលិតផលសុខភាពមួយនេះផ្ដាច់មុខមកពីប្រទេសថៃ ខណៈដែលរូបមន្តនៃការការផលិតផលិតផលនេះ មានគុណប្រយោជន៍ជាច្រើន។ លោកឧកញ៉ា បន្តថា ផលិតផលសុខភាព SH Kaow Tong
អេស អេច ខាវតង មានប្រសិទ្ឋិភាពខ្ពស់ទៅលើជំងឺ ក្រពះ ពោះវៀនរាំរ៉ៃ ចុករោយដៃជើង ឈឺសន្លាក់ លើសឈាម ថប់ដង្ហើប ទឹកនោមផ្អែម​​  ខ្លាញ់រំបេះរលាកថ្លើម ខួរក្បាល ទប់ស្កាត់មេរោគមហារីក ហេវហត់ អស់កំលាំង​​ បាយមិនបាន ​​​​​សម្រានមិនលក់។

លោកជំទាវ សុម៉ាលី បញ្ជាក់ថា រយៈពេលជាង៣ខែមកហើយ ដែលផលិតផលមួយនេះ ចរាចរនៅកម្ពុជា ហើយដោយសារតែគុណប្រយោជន៍ក្នុងការព្យាបាលជំងឺជាច្រើនមុខខាងលើ ទើបធ្វើអោយផលិតផលមួយនេះផ្ទុះខ្លាំងនៅលើទីផ្សារ។ លោកជំទាវថា ផលិតផលនេះបានជួយសង្គ្រោះអ្នកជំងឺរ៉ាំរ៉ៃជាច្រើន អោយមានសុខភាពល្អ ទើបធ្វើអោយផលិតផលមួយនេះ ជោគជ័យតែក្នុងរយៈពេលខ្លី។ លោកជំទាវ ក៏នឹងជ្រើសរើសតំណាងចែកចាយ ដើម្បីពង្រីកទីផ្សារផលិតផលមួយនេះ អោយកាន់តែខ្ទរខ្ទារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here