ដ្បិតតែស្ថានភាពកូវីត១៩ នៅតែបន្តរាលដាល តែគេចាប់អារម្មណ៍ថា ការប្រកួត Miss Grand Cambodia ក្នុងឆ្នាំ២០២១ នៅតែត្រូវបានធ្វើឡើងដោយរលូន និង កំពុងធ្វើអោយមហាជនផ្ដោតការចាប់អារម្មណ៍។ គណកម្មការ បានប្ដូរពីការជួបជុំ ដោយរើសតាមប្រព័ន្ធអនឡាញ ហើយបេក្ខនារីដែលបានចូលប្រកួតត្រូវកំណត់អោយផ្ញើជារូបថត និងជាវីដេអូណែនាំខ្លួន ហើយដំណាក់កាលទី១ជម្រើសបាន៥០រូប និង បន្តជម្រើសបាន២៥រូប តំណាងអោយរាជធានីខេត្តទាំង២៥រូបនៅក្នុងពេលនេះ។ បេក្ខនារីទាំងនេះ កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វាហាប់នៅលើផេកផ្លូវការរបស់ Miss Grand Cambodia ដោយបេក្ខនារីម្នាក់ៗ សុទ្ធមានចំណេះដឹង និង ស្អាតៗ ខណៈដែលបេក្ខនារីនៅក្នងឆ្នាំនេះ មួយភាគធំក៏ជាអតីតបេក្ខនារីបវរកញ្ញាក្នងការប្រកួតផ្សេងៗ។ នៅថ្ងៃទី២០ កញ្ញានេះ បេក្ខនារីទាំង២៥ នឹងប្រជែងគ្នាក្នុងឈុតហែលទឹកក្រៅឆាក ថ្ងៃទី២១ កញ្ញា នឹងប្រកួតឈុតតំណាងជាតិដែលសម្រិតសម្រាំងដោយអ្នកច្នៃល្បី។ និង នៅថ្ងៃទី២២ កញ្ញា គឺជាការប្រកួតក្នុងវគ្គណែនាំខ្លួន ប្រកួតឈុតហែលទឹកលើឆាកជាផ្លូវការ និង ប្រកួតឈុតរាត្រីសមោ ស។ នៅថ្ងៃទី២៤ គឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលតម្រូវនារីទាំង២៥បញ្ចេញអស់សមត្ថភាព ហើយបេក្ខនារីដែលឆ្នើមជាងគេ នឹងត្រូវគ្រងមកុដ ដែលមានតម្លៃរហូតដល់ ៣៥០០០ដុល្លារ។
អ្វីដែលគួរអោយចាប់អារម្មណ៍គឺការប្រកួត នៅក្នុងឆ្នាំនេះ មានសុទ្ធតែជាអតីតម្ចាស់មកុដ កាលពីឆ្នាំកន្លងទៅ មកធ្វើជាគណកម្មការ ដូចជា កញ្ញា លីវ ជីលី Miss Grand Cambodia 2020 និង ជាបេក្ខនារីដែលលេចធ្លោក្នុងការប្រកួត Miss Grand នៅក្នុងប្រទេសថៃថ្មីៗ។ Mis Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា. Miss Grand Cambodia 2018 អ្នកនាង ឌី លីកា . Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាថ និង Miss Wisdom Cambodia 2020 កញ្ញា ហុក សារិតុលា។ គណកម្មការជាបវរកញ្ញាទាំង៥រូប នឹងផ្ដល់សំនួរចុងក្រោយដល់បេក្ខនារីប្រកួតប្រជែង ដែលកំពុងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ការប្រកួត Miss Grand Cambodia ក្រោមការរៀបចំរបស់ក្រុមហ៊ុនមហាហង្ស។ បេក្ខនារីមួយរូប ដែលគ្រងម្ចាស់មកុដនៅក្នុងឆ្នាំនេះ នឹងចេញទៅប្រកួត Miss Grand International នៅក្នុងប្រទេសថៃ ក្នុងខេត្តភូកេត នាខែធ្នូខាងមុខ។ មកទល់ពេលនេះ គេឃើញ វីដេអូបង្ហាញខ្លួនរបស់បេក្ខនារីនីមួយៗ ត្រូវបានបង្ហោះយ៉ាងផុសផុល ពីសំណាក់ហ្វេនៗ នៅលើហ្វេសប៊ុក និង Tik Tok។