ដោយសារតែមានសមត្ថភាពនៅក្នុងវិស័យសិល្បៈចម្រៀង បច្ចុប្បន្ននេះ តារាចម្រៀងស្រីវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា កាន់តែទទួលបាននូវការពេញចិត្តពីសំណាក់ហ្វេនៗជាច្រើន ជាមួយនឹងបទចម្រៀងដ៏ពេញនិយមនិងត្រូវចិត្តអ្នកស្ដាប់យ៉ាងខ្លាំង ផងដែរ។
ជាក់ស្ដែង មិនត្រឹមតែមានឈ្មោះបោះសម្លេងនៅក្នុងការងារសិល្បៈតែប៉ុណ្ណោះទេ តារាស្រីរូបនេះ ក៏ត្រូវបានមហាជនជាច្រើនធ្វើការតាមដាន និងចាប់អារម្មណ៍ទៅលើ ការតុបតែងខ្លួននៅក្នុងជីវិតប្រចាំថ្ងៃ ដែលមានភាពលេចធ្លោ និងទាន់សម័យ ខណៈដែលពីមួយឈុតទៅមួយឈុតគឺសុទ្ធសឹងតែមានភាពសាកសម បង្ហាញពីសម្រស់ល្អឥតខ្ចោះ ថែមទៀតផង។
ស្រីស្រស់ធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា ដែលជាតារាមានយ៊ីអ៊ុននៅហង្សមាសនោះត្រូវបានគេដឹងថានាងមានការស្លៀកពាក់ប្រយ័ត្នប្រយ៉ែងខ្លាំងណាស់មិនដែលហ៊ានបង្អួតសាច់គល់ភ្លៅនិងដើមទ្រូងឲ្យគេឃើញឡើយ។យ៉ាងណានៅរដូវកូវីដនេះស៊ូហ្សាណា បែជាចូលចិត្តស្លៀកខោខ្លីរឹបត្រឹមគល់ភ្លៅបញ្ចេញស្បែកសាច់យ៉ាងសខ្ចីម៉ដខៃតែម្ដងដែលធ្វើឲ្យប្រុសៗកាន់តែច្រើនលង់សម្រស់នាង។
រ៉េត ស៊ូហ្សាណា ចាប់អាជីពចម្រៀងជាង៣ឆ្នាំមិនទាន់ប៉ៈរឿងអាស្រូវស្នេហាឡើយព្រោះស្ទើតែគ្រប់វិនាទីស្រីស្រស់រូបនេះតែងតែមានឪពុកម្ដាយតាមការពារជាប្រចាំតែម្ដងទើបធ្វើឲ្យបណ្ដារប្រុសៗទាំងឡាយដែលចង់ឆក់ស្នេហ៍នាងបានបរាជ័យ។យ៉ាងណានាងហ្សាណា ដែលមានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះក៍មិនមែនបេះដូងនៅទំនេរនោះទេ ព្រោះតែកន្លងមកនាងធ្លាប់បង្ហាញសញ្ញាមានម្ចាស់ចិត្តទៅហើយដោយកាន់ដៃប្រុសម្នាក់តែនាងមិនព្រមបង្ហាញមុខបុរសនោះឡើយ។