កាលពីរសៀលថ្ងៃទី 18 កក្កដាឆ្នាំ2020 មុននេះ ក្រុមហ៊ុនអភិវឌ្ឍគម្រោង Urban Village បានប្រកាសចាប់ផ្ដើមបើកលក់អាគា H ក្នុងគម្រោងរបស់ខ្លួន និងបើកបង្ហាញពីប្រណិតភាពរបស់ខ្លួនបន្ទាប់ពីក្រុមហ៊ុនមួយនេះបានបោះទុនរាប់លានដុល្លាវិនិយោគនៅក្នុងប្រទេសកម្ពុជា។ Urban Village មានគោលបំណងផ្ដល់ជូននូវជម្រើសនៃការ រស់នៅថ្មីមួយដែលផ្ដោតសំខាន់ទៅលើសហគមន៍ជាពិសេសការលើកទើបចិត្តឲ្យមានការប្រាស្រ័យ ទាក់ទងគ្នារវាងអ្នករស់នៅក្នុងអគារ និងដើម្បីឆ្លើយតបជាមួយតម្រូវការលំនៅដ្ឋានយ៉ាងច្រើនសម្រាប់ ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញ។

លោក លឹម រ៉ាវុធ ប្រធានជាន់ខ្ពស់ផ្នែកវិនិយោគ និងអចលនទ្រព បានអះអាងាថា គម្រោងនេះត្រូវបានរចនាដោយយកចិត្តទុកដាក់បំផុតតាមរយៈការរួមបញ្ចូលគ្នានៃរបៀបរស់នៅបែបប្រពៃណីរបស់ប្រជាជនកម្ពុជា ជាមួយការរស់នៅបែបសម័យទំនើប។ យូនីតនីមួយៗនៅក្នុងគម្រោង Urban Village បានរចនាឡើងដោយមានការគិតពិចារណាខ្ពស់ដើម្បី ផ្តល់ជូនអ្នករស់នៅនូវបទពិសោធន៍នៃការរស់នៅបែបប្រណីតក្នុងមួយឆាកជីវិតរបស់ពួកគេជាមួយ
តម្លៃសមរម្យ។ គ្រប់យូនីតនីមួយៗត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ជោះទាំងផ្នែកខាងក្នុង និងក្រៅ។ យូនីតនីមួយៗមានទំហំធំ និងការរចនាជាមួយលក្ខណៈបត់បែនដែលអនុញាតឲ្យអតិថិជនអាចធ្វើ ការរៀបចំតាមការចង់បានរបស់ពួកគេ។

លោកស្រី Catherine បានមានប្រសាសន៍ថា
Urban Village គឺជាគម្រោងតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលមានបំពាក់ប្រព័ន្ធខ្យល់ចេញចូល និងពន្លឺធម្មជាតិ១០០%។ ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនប្រហែលជាមិនបានយកចិត្តទុកដាក់ខ្លាំងត្រង់ ចំណុចនេះទេ ហើយជាចុងក្រោយវានឹងបង្កឲ្យមានផលប៉ះពាល់ទៅដល់គុណភាពនៃការរស់នៅរបស់ ម្ចាស់យូនីត។ អ្នកស្រីបន្ថែមថា នៅក្នុងគម្រោង Urban Village អ្នកពិតជាអាច រស់នៅ ធ្វើការ និងលេងកំសាន្ដ នៅក្នុងកន្លែងតែមួយជាមួយលំនៅដ្ឋានដែលមានតម្លៃសមរម្យរួមមានបរិក្ខារយ៉ាងសម្បូរបែបជាច្រើននៅក្នុងទីសម្គាល់ថ្មីនៃព្រះរាជាណាចក្រកម្ពុជា។


គួរបញ្ជាក់ផងដែរថាគម្រោងវិនិយោគនេះគឺជាគម្រោងធំមួយដែលជាការសហការណ៍រវៀងដៃគូវិនិយោគមកពីទីក្រុងហុងកុង និងប្រទេសកម្ពុជា។ ខណៈដែលម្ចាស់គម្រោងមួយនេះបានទទួលជោគជ័យលើគម្រោងវិនិយោគធំៗនៅកម្ពុជាប្រមាណជាង20ឆ្នាំរួចមកហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here