កាលពីថ្ងៃទី១០ កញ្ញា ឆ្នាំ២០២១ តារាកំប្លែង លោក ពែកមី ដែលជាប្រធានក្រុមប្រឹក្សាភិបាលមួយរូបត្រាស់មីអចលនទ្រព្យ និង ដៃគូវិនិយោគ ព្រមទាំងក្រុមការងារជាច្រើនរូប បានចុះចែកអំណោយជូនដល់ទីអារ៉ាមមួយ។ សកម្មភាពនេះ គឺបានធ្វើឡើងបន្ទាប់ពីមើលឃើញថាទីអារ៉ាមមួយនោះមានបញ្ហាខ្វះខាត និងស្របពេលក្រុមហ៊ុនក៏មានការរីកចំរើន ដែលត្រូវងាកមកគិតគូរដល់ការងារសប្បុរសធម៌។
សកម្មភាពចែកអំណោយនេះ គឺដឹកនាំដោយតារាកំប្លែង លោកពាក់មី ដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដោយលោកបានយកអំណោយជាបច្ច័យចំនួន7លាន៛ ប្រគល់ជូនដល់គណកម្មការវត្តទួលកែវ និង អំណោយមួយចំនួនទៀត ជូនដល់លោកយាយលោកតា នៃគណ:កម្មការវត្ត ដែលទីអារ៉ាមនេះ ស្ថិតនៅភូមិទួលកែវ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងនោះមេភូមិ មេឃុំ សន្តិសុខភូមិ បងបងប៉ូលិសជាច្រើននាក់ ក៏ត្រូវបានលោក និង ក្រុមការងារផ្ដល់ជូនក្នុងម្នាក់ 20000៛ផងដែរ។ លោកថា សូម្បីសមាគមន៍សិស្សនិស្សិតបញ្ញវន្តក្មេងវត្តក៏ក្រុមប្រឹក្សាក្រុមហ៊ុន ផ្ដល់ជូននូវមី ត្រីខ ទឹកសុទ្ធ អាកុល ម៉ាស អង្ករ ដើម្បីសម្រួលការលំបាក។ បន្ថែមពីលើនោះ លោក និង ក្រុមការងារ ក៏បានប្រគេនថ្វាយព្រះតេជគុណវត្តនគរបាជ័យកុដិលេខ3 ជាបាឡុង ចានឆ្នាំង ពីរ សម្រាប់ប្រេីប្រាស់ក្នុងវត្ត។ យ៉ាងណាក៏ដោយ ទីអារ៉ាមទាំងមូល ក៏នៅតែមានបញ្ហាខ្វះខាតនៅឡើយទេ ដោយញាតិញោមពុទ្ធបរិស័ទ ដែលមានសិទ្ធាជ្រះថ្លាហើយចង់ជួយជាសមិទ្ធិផលផ្សេងៗ អាចទាក់ទងបរិច្ចាគជំនួយដោយផ្ទាល់បានតាមរយៈលេខ 088 751 5989/093 906 839
ដោយសារតែទីអារ៉ាមនៅមានបញ្ហាខ្វះខាតច្រើន ជាពិសេសគឺការខ្វះខាតសមិទ្ធិផលក្នុងទីអារ៉ាម និង ខ្វះស្បៀងអាហារតែម្ដង៕