មួយរយៈចុងក្រោយនេះសិរីមន្ត បានបន្តអវត្តមាន នៅលើឆាកតន្ត្រីច្រើនខែ ដូចតារាហង្សមាស រួមទ្រនំដែលឆ្លងកូវីដ។ មហាជនមានការនឹកនា ដែលខកខានស្តាប់ការឡើងច្រៀងលើ ឆាករបស់តារាសំឡេងធ្ងន់រូបនេះ។ យ៉ាងណាលោក មានផែនការទិសដៅជាស្រច់សម្រាប់ គូសដើរនៅលើវិថីសិល្បៈ។
ខេមរៈ សិរីមន្ដ បានផ្អាកច្រៀងរាំលើឆាកតន្រ្ដីជាង៥ខែទៅហើយក្រោយមានតារាហង្សមាសជាច្រើនដួងបានផ្ទុះឆ្លងកូវីដជាបន្ដបន្ទាប់កាលពីដើមខែមីនាឆ្នាំ២០២១ ហើយអំឡុងពេលមិនទាន់វិលកាន់ក្បាលមីក្រូឡើងវិញនេះតារាកូន៣កាន់តែបង្ហាញភាពស្អិតល្មូតជាមួយភរិយាអ្នកនាងគួយ ផល្លី គឺដូចគូស្នេហ៍ទើបរៀបការហើយថ្មោងថ្មីអីចឹង។ទស្សនិកជនដែលគាំទ្រលោកប៊ុនថៃ និយាយថាមិនយូទេអតីតតារាសាន់ដេរូបនេះនឹងតាមយកកូនទី៤ដើម្បីឲ្យទាន់ខាន់ ជេមស៍ នឹងវ៉ាលោកព្រាប សុវត្ថិ ដែលមាន កូន៣នាក់ដែរនោះជាមិនខាន។
ខេមរៈ សិរីមន្ដ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាជំហានលើវិថីសិល្បៈនេះលោកមានគម្រោងការអស់ទៅហើយថាតើឆ្នាំណាត្រូវធ្វើអ្វីខ្លះ ហើយលោកនឹងមិនដើរផ្ទុយពីគោលការណ៍ដែលបានកំណត់នោះឡើយ។ចំណែកមហាជនមើលឃើញថាពេលនេះលោកប៊ុនថៃ គឺជាតួឯកនៅហង្សមាសព្រោះវ៉ាដាច់អស់តារារួមទ្រនុំក្រោយព្រាប សុវត្ថិ ដើរចេញ ហេតុនេះហើយបើថៅកែប្រហែសបណ្ដោយឲ្យសិរីមន្ដ ត្រូវGalaxyទាញបានដូចព្រាប សុវត្ថិ នោះច្បាស់ជាទ្រនុំធំនេះស្រឡះដៃធេងតែម្ដង៕