ពិធីករដ៏ ល្បីឈ្មោះ ប្រចាំនៅ ស្ថានីយ៍ទូរទស្សន៍ MyTV វីជេ តាប៊ុយបាន ប្រកាសនៅថ្ងៃ ទី០៩ កញ្ញា ២០២១ នេះ ថា លោក បានសម្រេចចិត្ត ដើរចេញពី ស្ថានីយ៍ទូរទស្សន៍នេះ ហើយក្រោយ រស់នៅ ក្នុងទ្រនំ នេះអស់រយៈពេល ១៣ ឆ្នាំ ព្រោះចង់សម្រាកខួរក្បាល ដើរ លេង ឲ្យសប្បាយនិង អោយកាដូ ខ្លួនធ្វើឲ្យ មហាជនអ្នកប្រើប្រាស់ បណ្ដាញសង្គមមានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ។
រយៈពេល១២ឆ្នាំមកហើយ ដែលតាប៊ុយបាន មកដឹកនាំកម្មវិធី«ពេញចិត្តអត់» អោយមហាជន បានសើចសប្បាយ និងមានភាពចាប់អារម្មណ៍។ មានអនុស្សាវរីយ៍ជាច្រើនដែល តារាប្រុសរូបនេះសាងបាន និងទទួលគ្រប់រសជាតិ។ មិនដឹងថាការលាឈប់នេះ ធ្វើអោយក្រុមការងារ នឹកស្តាយបែបណាខណៈ ធនធានមួយដល់ចំនុចមិនអាចបន្តបំពេញស្នាដៃទៀតនោះ។
លោកនិយាយថា នាពេលកន្លង មក លោកតែងតែទទួលបាននៅ ការ គាំទ្រ យ៉ាងពេញទំហឹងពី ខាងស្ថានីយ៍ និង ការផ្តល់ឪកាសជាច្រើន តាំងតែពី ថ្ងៃ ដំបូងដែលលោកឈានជើងចូល MyTV និង សូមអរគុណដល់ MyTV ដែលយល់ព្រមតាម ការសម្រេចចិត្ត លាឈប់របស់លោក។ អ្វីៗមិនទៀងទាត់ទេ មានជួបមានបែក ហើយរំពឹងថា តាប៊ុយនឹងសម្រាកអោយ ធូរចិត្តហើយ ស្រឡះខ្លួនល្អនឹង វិលមកជួបហ្វេនៗលើ ភាពពិសេសថ្មីប្លែក ជាមិនខាន។