ផ្ទុយពីអ្នកល្បីក្នុងវិស័យអនឡាញផ្សេងៗដែលនិយមផ្លាស់ប្ដូរម៉ូដរថយន្ត ឬគ្រឿងឡានមាសពេជ្រសម្ញ៉ែងគ្នា អ្នកនាង ស៊ីវម៉ី ដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់ផេក Sivmey Onlineshop និងជាម្ចាស់ផលិតផល Ei Ei ដែលកំពុងតែមានទីផ្សាខ្លាំងលើប្រព័ន្ធអនឡាញ ហាក់ពុំសូវជ្រើមជ្រួលផ្លាស់ប្ដូរម៉ូដម៉ាកនោះឡើយ តែគេឃើញអ្នកនាងស្វះស្វែងសម្រុកធ្វើមនុស្សធម៌គ្រប់ទីកន្លែងទៅវិញ។
អ្នកនាង Sivmey មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងមានភាពវ័យឆ្លាតក្នុងការប្រកបអាជីវកម្មរកស៊ីនោះទេ អ្នកនាងត្រូវបានគេកត់សម្គាល់ថាមានភាពសកម្មមិនធម្មតាក្នុងការធ្វើមនុស្សធម៌មិនថាទីជិតទីឆ្ងាយ។ ឱ្យតែមានទុរគតជន ឬអ្នកពិការខ្វះលទ្ធភាពពុំអាចរកប្រាក់ចំណូលផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ គឺតែងតែមានវត្តមានអ្នកនាងចុះទៅជួយចែករំលែកសេចក្ដីអាណិតស្រឡាញ់ ផ្ដល់ជាថវិការនិងការលើកទឹកចិត្តដល់ជនដែលកំពុងខ្វះជំហរដោយមិនមានការរើសអើងនោះឡើយ។
ជាងនេះទៅទៀតក្រៅពីផ្ដល់ជំនួយជួយដល់ទុរគតជនតាមស្រុកតាមភូមិ អ្នកនាង Sivmey មិនមើលរំលងនូវវត្តអារ៉ាមមួយចំនួនដែលមានការខ្វះខាត ដោយតែងជួយឧបត្ថមជាថវិការ និងគ្រឿងឧបភោគបរិភោគផ្សេងៗជាច្រើនសម្រាប់ជាចង្ហាន់ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលគង់ប្រចាំនៅក្នុងវត្តបានមួយរយៈពេលផងដែរ។ មិនតែប៉ុណ្នោះអ្នកនាងក៏បានចំណាយថវិការផ្ទាល់ខ្លូនដើម្បីចេញមុខធ្វើគម្រោងសាងសង់ស្ពាន និងផ្លូវលំផ្សេងៗនៅតាមទីជនបទដែលដាច់ស្រយាលពុំទាន់មានការអភិវឌ្ឍដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៅតាមភូមិឃុំគួរឱ្យសរសើរ។
ជាងនេះទៅទៀតអ្នកនាងក៏មិនដែលរំលងក្នុងការផ្ដល់ជំនួយជួយដល់ក្រុមកងប្រដាប់អាវុធដែលបម្រើការពារដល់សុខសន្តិភាពពលរដ្ឋដែលលះបង់ជួយប្រទេស។ ពិសេសជាងនេះទៅទៀតអ្នកនាងតែងតែផ្ដល់ជំនួយជារឿយៗដល់សាខាកាកបាទក្រហមកម្ពុជាមិនថាក្នុងចំនួនទឹកប្រាក់តិចឬច្រើននោះទេ ព្រោះអ្នកនាងយល់ថាការចូលរួមជាមួយកាកបាទក្រហមគឺជាផ្នែកមួយដែលធ្វើឱ្យអ្នកនាងបានចូលរួមចំណែកខ្លះៗនៅក្នុងការជួយដល់សង្គម ពីព្រោះកាកបាទក្រហមតែងតែចុះជួយផ្ទាល់ និងឆាប់រហ័សដល់ប្រជាពលរដ្ឋដែលមានបញ្ហាមិនថាគ្រោះរាំងស្ងួត គ្រោះទុរភិក្ភ ក្មេងកំព្រា ចាសជរាជនពិការឬជនទីទ័លក្រនោះឡើយ។ ទន្ទឹមនឹងនេះអ្នកនាងក៏ធ្លាប់បានចូលថវិការជាមួយរាជរដ្ឋាភិបាលក្នុងអំឡុងពេលផ្ទុះជម្ងឺកូវីដខ្លាំង ដើម្បីជាចំណែកជួយដល់ការទប់ស្កាត់សង្គ្រោះ និងប្រយុទ្ធប្រឆាំងនឹងវីរុកូវីដ19ដ៏កាចសាហាវផងដែរ។
ទឹកចិត្តដ៏ប្រពៃមួយនេះបានធ្វើឱ្យមហាជនជាច្រើនមានការកោតសរសើរលើអ្នកនាង Sivmey ដោយអ្នកខ្លាះក៏បានលើកឡើងថា អ្នកនាងពុំសូវជាស្រវ៉ាឱបទ្រពសម្បត្តិមាសពេជ្រ ឬផ្លាស់ប្ដូរម៉ូដម៉ាកនិយមបង្អួតភ្នែកមហាជន ហើយបិទភ្នែកមិនខ្វល់ពីជនដែល្វះខាតនោះឡើយ។ ស្របពេលដែលអ្នកនាងក៏ធ្លាប់បានលើកឡើងថា លុយឡាន មាសប្រាក់ ទ្រព្យសម្បត្តិ វាគ្រាន់តែជារបស់ក្រៅខ្លួននោះទេនាងអាចនៅមានពេលវេលារកបន្តទៀតបាន ហើយរបស់អស់ទាំងនោះមិនមែនអ្នកនាងគ្មានលទ្ធភាពទិញនោះឡើយពោលគឺអ្នកនាងឆ្អែតឆ្អន់ក្នុងការក្ដោបក្ដាប់នៅក្នុងជីវិត្តរួចមកហើយ ទើបអ្នកនាងចង់ចែករំលែកអ្វីដែលអ្នកនាងមានទៅដល់អ្នកដែលកំពុងត្រូវការបានមួយផ្នែក។
គួរបញ្ជាក់ថា អ្នកនាង Sivmey មានដើមកំណើតជាឈាមជ័រអ្នកខេត្តព្រៃវែង ហើយអ្នកនាងគឺជាអ្នកលក់អនឡាញដ៏ជោគជ័យម្នាក់ក្នុងវិស័យអនឡាញ។ ក្រៅពីមានទឹកចិត្តជ្រះថ្លាក្នុងការធ្វើសប្បុរសធម៌មិនធម្មតាគួរឱ្យកោតសរសើរសរសើរ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺរាល់ការធ្វើសប្បុរសធម៌ម្ដងៗគឺអ្នកនាងតែងតែចាយលុយសរុបរាប់ពាន់ រាប់ម៉ឺនដុល្លាក្នុងមួយកន្លែងៗ នោះមិនទាន់បូកសរុបនូវថវិការដែលអ្នកនាងធ្វើដំណើរ និងចំណាយពេលវេលារកស៊ីមកធ្វើមនុស្សធម៌ថែមទៀតផង សបញ្ជាក់ថានេះជាការលះបង់ដ៏ធំធេងក្នុងការជួយដល់កិច្ចការសង្គម។