ភរិយា នាយ ក្រឹម ស្រីលាភ បានបង្ហាញតម្រុយ ចង់ស្តារការងារនៅក្នុង សិល្បៈអោយល្អ ដូចមុនឡើងវិញ។ ម្យ៉ាងធ្លាប់សាង ភាពលេចធ្លោ និងមើលឃើញពី កូនតូចភ្លោះទាំង២ មានការធំធាត់ជាង មុនធ្វើអោយ ស្រីលាភ អាចងាកមកបំពេញតួនាទី ជាតារាឡើងវិញ។
តារាសម្តែង និងកំប្លែងនាង គង់ ចាន់ស្រីណា ហៅស្រីលាភ បានប្រកាសវិលរកការសម្តែងឡើង បន្ទាប់ពីនាងបានអាក់ខានមួយរយះ ដោយសារការមើលថែកូនភ្លោះរបស់នាង។ តារារូបនេះបានបង្ហាញវត្តមានសម្តែងនៅក្នុងវង់កំប្លែកនាយ ក្រឹម ដែលជាស្វាមីរបស់ខ្លួន នៅពេលដែលនាងបានបញ្ជៀបខ្លួនចូលក្នុងពិភពខ្សែភាពយន្ត។
យ៉ាងណា ក្រោយពេលដែលនាងបានកសាងទំនាក់ទំនងក្រៅឆាកជាមួយនាយ ក្រឹម រហូតក្លាយជាប្តីប្រពន្ធពេញមុខមក នាងក៏ទទួលចំណងដៃកូនភ្លោះនាពេលនេះ។ការសម្រាក និងមើលកូនភ្លោះនេះបានធ្វើអោយស្រី លាភ សម្រេចផ្អាកការសម្តែងរបស់ខ្លួន បើទោះបីសម្តែងកំប្លែងក្នុងក្រុមនាយ ក្រឹម នោះក៏មិនមានផងដែរ។
ពេលនេះ ស្រីលាភ បានប្រកាសក្តែងជាសាធារណះថា នាងនឹងចាប់យកការសម្តែងជាថ្មីឡើងវិញ បន្ទាប់ពីកូនភ្លោះរបស់នាងកាន់តែចម្រើនវ័យកាន់តែធំ។ ស្រីលាភ បានប្រកាសតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ចាប់ផ្តេីមសំដែងសារជាថ្មីក្នុងវិសយ័ភាពយន្ត និង កំប្លែង បន្ទាប់ពីផ្អាកមួយរយះធំ ក្នុងការមេីលថែរកូនភ្លោះ និងបញ្ហារីករាលដាលជំងឺកូវិត19 See you soonកុំភ្លេចវិធានការ ៣កុំ ៣ការពារ។
ជាការកត់សម្គាល់ ស្រីលាភ បានវិវតន៍ខ្លួនពីតារាកំប្លែងមកជាតារាសម្តែងអាជីព ដោយនៅក្នុងនោះនាងបានបង្ហាញវត្តមានសម្តែងនៅរឿងភាគទូរទស្សន៍ ហើយនាងក៏តែងតែចូលរួមសម្តែងនៅក្នុងឈុតបទចម្រៀងអោយផលិតកម្មហង្សមាសជាបន្តបន្ទាប់ផងដែរ៕