អ្នកនាង ឌី លីកា អតីត miss Grand Cambodia 2018 ឃើញថា បានសម្រេចចិត្តចូលរោងការ ភ្លាមៗក្រោយពេលយល់ថា ស្នេហា សមតាមបំណង។ អ្នកនាងបានសម្រេចចិត្តរៀបការ កាលពីច្រើនខែមុនដោយ អញ្ជើញអ្នកសិល្បៈមួយចំនួនចូលរួម។ យ៉ាងណាមិញ ចុងក្រោយនេះ ឌី លីកា ហាក់ស្ងប់រឿងបើកបង្ហាញជីវិតឯកជនជាមួយស្វាមី ស្របពេលដែល គេកំពុងងឿងឆ្ងល់ ខុសប្លែកពីគូស្នេហ៍ផ្សេង។

ឌី លីកា បានងាកទៅពង្រឹងមុខរបរ អាជីវកម្មថ្មី ជាក្រុមហ៊ុនសម្រស់ធម្មជាតិស្រីអូន ដោយបានក្លាយជាតំណាងចែកចាយផលិតផលឃូសុី។ នាងមិនសូវជាយកពេល អុកឡុកសិល្បៈដូចគេ ប៉ុន្មាននោះទេ ដោយសារចិត្តស្រឡាញ់ ការងាររកសុីច្រើនជាង។ ម្យ៉ាងលីកា ធ្លាប់យល់ថា ការថតសម្តែងចំណាយពេលច្រើន និងធ្វើការផ្លូវឆ្ងាយទើបនាងទទួលការងារ ណាដែលចាយពេលតិច ដូចជាថត សំអាងការជាដើម។ អ្នកគាំទ្រ មានការសោកស្តាយ ដែលនាងបាន សម្រេចចិត្តលឿនពេកពេល បិទទំព័រជីវិតនៅលីវ ទាំងការងារកំពុងប្រសើរ។

អ្វីដែល កើតឡើង ត្រូវបានគេសួរថា ស្នេហារបស់ឌី លីកានៅតែរឹងមាំល្អ ដដែលឬយ៉ាងណា ក្នុងពេលអ្នកតាមដានមួយចំនួនឃើញថា ឌី លីកា អត់សូវបង្ហាញ រូបថតនៅជិតស្វាមីលក្ខណៈប្រចាំថ្ងៃអោយគេមើលឃើញឡើយ។ គេនៅតែចាំឃ្លាំមើលថា ប្រែប្រួលបែបណានៅពេល នាងបានធ្វើអោយគេងឿងឆ្ងល់។ ឌី លីកា កំពុងតែងាកមកធ្វើជាគណៈកម្មាការដាក់ ពិន្ទុលើការប្រឡង Miss Grand Cambodia 2021។

LEAVE A REPLY

Please enter your comment!
Please enter your name here