ផលិតកម្មដាវីត្រាមេឌាដែលជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ហ៊ានបានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទូឌីយោ និងបំពាក់នូវឧបករណ៍ទំនើបៗ (System Recording Studio) យីហ៊ោល្បីៗដូចជា AVID, ARGOSY, GENELEC, AVALON, Roland U-220, Roland Super JV, Avantone Pro CLA-10 និង ប្រេនល្បីៗជាច្រើនទៀតដាក់
បំពាក់ក្នុងស្ទូឌីយោរបស់ខ្លួនដែលមានឈ្មោះ ថា «ស្ទីឌីយោកោះស្លាកែត»។


ក្រៅតែអំពីការវិនិយោគទៅលើការទិញសំភារះស្ទូឌីយោដែលមានតម្លៃជាកន្លះលានដុល្លារឬស្មើនឹងតម្លៃរថយន្ត Luxus 570 Kuru ដល់ទៅពីរគ្រឿង ផលិតកម្មដាវីត្រាមេឌាក៏បានវិនិយោគរាប់លានដុល្លារទៅលើការសាងសង់ស្ទូឌីយោខ្នាតអន្តរជាតិដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តជាតិនៃស្ទូឌីយូពិភពលោកលើផ្ទៃដី១០ហិកតាផងដែរ។ លើសពីនោះទីទៀតផលិតកម្មដាវីត្រាក៏មានទាំងស្ទូឌីយូថតសំលេង និងស្ទូឌីយូថតវីដេអូខាងក្នុងនិងខាងក្រៅ។

ជាមួយនិងការបោះទុនវិនិយោគតម្លៃរាប់លានដុល្លារនេះ ផលិតកម្មដាវីត្រាមេឌាក៏
ក៏មានក្រុមការងារសុទ្ធតែមានបទពិសោធខ្ពស់ក្នុងធ្វើស្ទូឌីយូ ផលិតចម្រៀង និងវីដេអូ និងការប្រើប្រាស់សំភារះទាំងអស់នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here