អ្នកនាង កែវ ពេជ្រពិសី បានវះកាត់មុនកំណត់ដោយបាន កូនប្រុសឃើញពន្លឺថ្ងៃហើយពេលនេះតាម គម្រោង អ្នកនាង ត្រូវវះកាត់សម្រាលកូនចុងខែកញ្ញានេះ។ នៅទីបំផុតវះមុនកំណត់ហើយក៍ ចូលរួមត្រេកអរដល់អ្នកនាងដែល បានតស៊ូពពោះហើយដល់គោលដៅ រហូតទទួលបានងារជាម្តាយគេ។
អ្នកនាង កែវ ពេជ្រពិសី បានបង្ហោះពាក្យពេចន៍នៃ ថ្ងៃ២០ កញ្ញា ២០២១ថា « ថ្ងៃទី14.09.2021❤️ជាថ្ងៃដែលកូនប្រុសសម្លាញ់ម៉ាក់បានចាប់កំណើតបានឃើញពិភពលោកដ៏ស្រស់បំព្រង។ម៉ាក់និងប៉ាសូមជូនពរកូនឲ្យមានសុខភាពល្អ កំលាំងមាំមួន ប្រាជ្ញាឆ្លាតវៃព្រមទាំងមានសំណាងពេញមួយជីវិត។ ប៉ាម៉ាក់ស្រឡាញ់កូន»។
ពេជ្រពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនដែលចង់ប្រាថ្នាចង់បានប្ដីជាមន្រ្ដីធំ ឬចង់បានងារជំទាវនោះទេព្រោះបំណងប្រាថ្នាចង់បានគ្រួសារមួយដែលសាមញ្ញមានប្ដីនិងកូនរស់នៅជុំគ្នានោះនាងពេញចិត្តហើយ។តែពេជ្រពិសី ថាចំពោះអ្នកផ្សេងដែលបានងារជំទាវនាងថាមានតែអបអរសាទព្រោះពួកគាត់មានសំណាង។
កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បតិ ជិត១ឆ្នាំកន្លះពេលនេះនាងទទួលបានកាដូពិសេសក្នុងជីវិតដែលមិនអាចកាត់ថ្លៃបាននោះគឺកូនប្រុសដែលនាងគ្រោងនឹងសម្រាលនៅចុងខែកញ្ញាឆ្នាំ២០២១ តែកែស្ថានការមកពាក់កណ្តាលខែវិញ យកង៉ូវហេង។