បទចម្រៀង « អំពើល្អ » ដែលលោកអ្នកធ្លាប់បានស្ដាប់រួចមកហើយ និងទន្ទឹងរង់ចាំមើលMV បទនេះជាយូរមកហើយនោះ ពេលនេះបានចេញនិងបង្ហោះជាផ្លូវការហើយកាលពីថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2020 នៅក្នុងផេង Merl Merl TV ។ បទចម្រៀង « អំពើល្អ » នេះដែរត្រូវបានតាក់តែងនិពន្ធឡើងដោយ ស្ថាបនិកគ្រួសារតារាកម្ពុជា ហើយបទនេះដែរក៏មានការបកស្រាយដោយ លោក ផាត់ តារារដ្ឋ និងតារាចម្រៀងស្រី ហ៉ិន លីដា ដែលធ្លាប់ជាបេក្ខជន 3នាក់ចុងក្រោយរបស់កម្មវិធី Cambodian idol រដូវកាលទី2។
ពីមួយសាច់រឿងទៅមួយសាច់រឿងនៅក្នុង MV បទ « អំពើល្អ » មានភាពប្រទាក់ក្រឡាគ្នាមិនធម្មតាគ្រប់ប្លង់គ្រប់សាច់រឿង ធ្វើឱ្យអ្នកទស្សនាមិនអាចដកខ្សែរភ្នែកចេញបានខណៈសាច់រឿងនីមួយៗគឺសុទ្ធសឹងតែឆ្លុះបញ្ចាំងនូវសកម្មភាពនៃការចែករំលែកទង្វើល្អៗ។ ពិសេសនោះគឺតួសម្ដែងនីមួយៗក៏បានបញ្ចេញអស់ពីសមត្ថភាពរៀងៗខ្លួនមិនធម្មតារួមគ្នារុញច្រានឱ្យបទចម្រៀងមួយនេះកាន់តែមានភាពរស់រវើកពីមួយវគ្គទៅមួយវគ្គ។ គួរបញ្ជាក់ផងដែរថាបទចម្រៀង « អំពើល្អ » នេះជាស្នាដៃផលិតរបស់ក្រុមហ៊ុន អាំណាតមេឌា ដែលជាក្រុមហ៊ុន ផលិតស្ពតពានិជ្ជកម្មធំនិងល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា។
លោក ផាត់ តារារដ្ឋអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងបានមានប្រសាសន៍ថា បទចម្រៀង « អំពើល្អ » នេះលោកតាក់តែងនិពន្ធឡើងដើម្បីលើកទឹកចិត្តដល់បុគ្គលសប្បុរសធម៌មួយចំនួនដែលមានទឹកចិត្តចេះជួយនិងចែករំលែកអំពើល្អ និងក្ដីស្រឡាញ់ដល់សង្គម និងដល់បងប្អូនជនរួមជាតិទាំងមូលឱ្យបានភ្លក់នូវរស់ជាតិថ្មីនៃបទចម្រៀងដែលជាស្នាដៃរបស់កូនខ្មែរ។ លោកបន្ថែមថា MV មួយនេះលោកសង្ឃឹមថានឹងទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ប្រជាជនខ្មែរ ហើយលោកក៏បានថ្លែងអណរគុណដល់លោក ឆាយ វណ្ណៈ ដែលជាផលិតកររបស់ក្រុមហ៊ុន អាំណាតមេឌា ដែលបានខិតខំស្វះស្វែងជួយពង្រឹងក្រុមការងារបច្ចេកទេសដើម្បីផលិត MVនេះឡើងប្រកបទៅដោយប្រណីតភាព ពិសេសគុណភាពជាចម្បងដើម្បីធ្វើឱ្យអ្នកទស្សនាកាន់តែទទួលបាននូវរូបភាពច្បាស់ត្រជាក់ភ្នែក។
ចង់ជ្រាបច្បាស់ថាបទចម្រៀងមួយបទនេះ បង្ហាញពីអំពើល្អអ្វីខ្លះក្នុងសង្គម សូមទស្សនាវីដេអូខាងក្រោមនេះ