លោក ខាត់ វ៉ៃហាំង បានជាប់ឈ្មោះជាទូតសុច្ឆន្ទះមហោស្រពភាពយន្ត-អាស៊ាន ដែលត្រូវជ្រើសរើសដោយគណ:កម្មាធិការរៀបចំមហោស្រពភាពយន្តកម្ពុជា អាស៊ាន ដែលរៀបចំនៅកម្ពុជាតាមប្រព័ន្ធអនឡាញ។
តារាសម្តែងលោក ខាត់ វ៉ៃហាំង បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា សូមថ្លែងអំណរគុណចំពោះ គណៈកម្មាធិការរៀបចំ មហោស្រពភាពយន្ត កម្ពុជា អាស៊ាន(Organizing Committee of Cambodia Asian Film Festival) ដែលបានសម្រេច ព្រមទាំងផ្តល់កិត្តិយសដល់ខ្ញុំជា ទូតសុច្ឆន្ទៈ (Ambassador) នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ាន (Cambodia Asian Film Festival) ប្រចាំឆ្នាំ 2021 ។
លោកបញ្ជាក់ថា នេះជាកិត្តិយសដ៏គួរឱ្យមោទកភាព ក៏ដូចជាសមិទ្ធិផលដ៏ប្រពៃក្នុងចំណោមសមិទ្ធិផលនានាដែលខ្ញុំបាទទទួលបានពីកិច្ចខិតខំប្រឹងប្រែងក្នុងឋានៈជា តារាសម្តែង/សិល្បករ មួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា។យ៉ាងណាលោកថា ពិតជាគួរអោយសោកស្តាយដែល ព្រឹត្តិការណ៍នៃ មហោស្រពភាពយន្តកម្ពុជា អាស៊ាន (Cambodia Asian Film Festival) ប្រចាំ 2021 ពុំអាចប្រារព្ធរៀបចំក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារពិភពលោកទាំងមូលកំពុងតែឆ្លងកាត់នូវដំណាក់កាលនៃជំងឺរាតត្បាតដ៏កាចសាហាវនោះ ដោយផ្លាស់ប្តូរប្រារព្ធរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះតាមរយៈប្រព័ន្ធអ៊នឡាញវិញ។ សូមគោរពជូនពរ គណៈកម្មាធិការរៀបចំ មហោស្រពភាពយន្ត កម្ពុជា អាស៊ាន(Organizing Committee of Cambodia Asian Film Festival) គ្រប់ៗរូប ទទួលបាននូវជោគជ័យដ៏ប្រពៃបន្តទៀតនាពេលអនាគត ព្រមទាំងទទួលបាននូវសុខសុវត្ថិភាព។តារាសម្តែងលោក ខាត់ វ៉ៃហាំង គឺតារាសម្តែងដែលកំពុងមានឈ្មោះបោះសម្លេងមួយនៅក្នុងប្រទេសកម្ពុជា។
គិតត្រឹមឆ្នាំ២០២១នេះលោកនិងយូប៊ីន បានចាប់ដៃគូគ្នាថតសម្ដែងភាពយន្ដជាមួយគ្នា៦ទៅ៧រឿងហើយដែល ដៃ គូម្នាក់នេះពិតជាយល់ចិត្តលោកក្នុងការសម្ដែងឬអាចនិយាយថាគ្រាន់តែលោកសម្លឹងមុខយូប៊ីន ក៍នាងដឹងមុនថាលោកចង់និយាយពីអ្វីដែរ។តែលោកថាចំពោះរឿងស្នេហាថាអាចទៅរួចឬអត់នោះមិនទាន់អាចនិយាយបានទេ។