នៅទីបំផុតពិធីការិនីពូកែសំនួនវោហារនាង កែវ ចាន់និមល បានវិលមកឆាកតន្ត្រីជាថ្មីឡើងវិញហើយ បន្ទាប់ពីនាងបានអាក់ខានប្រមាណជាកន្លះឆ្នាំមកនេះ។ចាប់តាំងពីជាសះស្បើយពីជំងឺកូវីដ១៩រហូតមកទល់ពេលនេះមានរយះពេលប្រមាណជា៦ខែហើយ ដែល កែវ ចាន់និមល បានផ្អិបការងាររបស់ខ្លួនចោលទាំងស្រុង ដោយសារតែនាងនៅមានអាម្មណ៍ភ័យខ្លាចពីជំងឺដ៏កាចសាហាវនេះនៅឡើយ។
បន្ទាប់ពីព្យាបាលជាសម្ងំបំប៉នសុខភាពជាច្រើនថ្ងៃ ខណៈដែលនៅថ្ងៃខួបគម្រប់៣៥ឆ្នាំកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ កែវនិមល បានដឹកប្ដីនាងលោកសូវ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំទៅដើរលេងកម្សាន្ដនៅរដ្ឋម៉ាសាឈូសេត ទីក្រុងឡូវែល៍ សហរដ្ឋអាមេរិក ដែលតំណើរកម្សាន្ដនេះមានរយៈពេលជាង២ខែទើបកែវនិមល នាំប្ដីនិងកូនត្រឡប់មកស្រុកវិញកាលពីពេលថ្មីៗនេះហើយនៅថ្ងៃទី១៦ខែកញ្ញា តារាពូកែវោហារស័ព្ទរូបនេះបានកាន់ក្បាលមីក្រូឡើងឆាកហង្សមាសធ្វើMCឡើងវិញ។
អ្វីគូឲ្យចាប់អារម្មណ៍ការចាប់អាជីពចាស់សារជាថ្មីនេះកែវនិមល នៅតែត្រូវបានថៅកែហង្សមាសផ្ដល់ទំនុកចិត្តដោយផ្ដល់កម្មវិធីមួយចំនួនដែលនាងធ្លាប់កាន់ឲ្យនាងវិញ។ប៉ុន្ដែថៅកែហង្សមាសនៅតែមិនអាចឲ្យកែវនិមល ចាប់ដៃធ្វើជាMCឆ្លងឆ្លើយគ្នាជាមួយលោកជា វិបុល វិញឡើយទើបនាងងាកទៅបន្ដចាប់ដៃជាមួយលោកសុខ រ៉ាស៊ី ។តាមរយៈការចេញបើកឆាកស្ដារមុខសារជាថ្មីនោះគេឃើញកែវនិមល មានទឹកមុខស្រស់ថ្លាឡើងវិញហើយក្រោយពីជាពីកូវីដជាច្រើនខែនេះនាងមានសុខភាពល្អស្ទើតែដូចដើមទៅហើយ។










