អ្នកនាងកែ កល្យាណ ថាអ្នកស្រីពេញចិត្តខ្លាំងណាស់ចំពោះស្ដ្រីម្នាក់ បានវែកញែកលម្អិតលើរឿងកូនស្រីឡាវីញ និងតារាសម្ដែងសុផាន់ម៉ៃ ។អ្នកនាងកែវ កល្យាណ បញ្ជាក់ថាឡាវីញ កាន់តែរងថ្មបាក់ថែមទៀតរឿងត្រូវគេជម្រុញឲ្យស្រលាញ់គ្នាជាមួយសុផាន់ម៉ៃ មែនទែននោះក្រោយពីអ្នកសម្ដែងរូបនេះមកចូលរួមខួបកំណើតឡាវីញកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១។
អ្នកនាងកល្យាណ ប្រាប់ថាកូនស្រីបណ្ដូលចិត្តរបស់នាងមិនមែនជាស្រីស្រលាញ់ស្រីនោះទេ ព្រោះពេលនេះគេមានសង្សារហើយជាបុរសពេញលក្ខណៈដែលក្រុមគ្រួសារខាងប្រុសធ្លាប់ចូលស្ដីដណ្ដឹងឡាវីញ ២លើកមកហើយតែនាងមិនទាន់លើកឲ្យព្រោះគ្នានៅក្មេងទុកមើលទៅមុខទៀតសិន ព្រោះថ្ងៃអនគាគតគ្មានអ្នកណាដឹងថាមានរឿងអ្វីកើតឡើងទេ។អតីតតារាសម្ដែងល្បីល្បាញរូបនេះថាដោយសារតែជួបរឿងចម្រូងសម្រាសបែបនេះទើបអ្នកនាងបាក់ទឹកចិត្តលែងចង់ឲ្យកូនស្រីថតភាពយន្ដទៀតព្រោះខ្លាចតែមានរឿងអីចឹងកើតឡើង។អ្នកនាងបន្ថែមថាពីដំបូងកែវ ឡាវីញ មិនចង់ចូលសិល្បៈទេ តែអ្នកនាងជម្រុញព្រោះចង់លើកស្ទួយភាពយន្ដខ្មែរតែដល់ពេលកូនស្រីជួបរឿងអីចឹងអ្នកនាងមិនចង់ឲ្យកូនប្រឡូកសិល្បៈពេញទំហ៊ឹងឬចាប់ជាអាជីពនោះទេគឺចង់ឲ្យគេប្រើប្រាស់ជំនាញដែលរៀនចប់មហាវិទ្យាល័យខាងផ្នែកDesign នោះវិញ៕
អ្នកនាងកែវ កល្យាណ បន្ថែមថាពេលនេះកែវ ឡាវីញ កំពុងថតភាពយន្ដរឿងបុរាណមួយឲ្យផលិតកម្មហង្សមាស ហើយពីដំបូងឡាវីញ មិនចង់លេងសិល្បៈនោះទេ តែអ្នកស្រីជម្រុញព្រោះអ្នកនាងផ្ទាល់ស្រលាញ់សិល្បៈខ្លាំងណាស់អីចឹងហើយបានជាចង់ឲ្យកូនចូលរួមក្នុងវិស្ស័យនេះដើម្បីលើកស្ទួយសិល្បៈតែដឹងអីក្រោយផ្ទុះរឿងមានគេចង់ឲ្យកូនស្រីនិងតារាសម្ដែងសុផាន់ម៉ៃ ស្រលាញ់គ្នាមែនទែននោះធ្វើឲ្យអ្នកនាងមានតែហួសចិត្តព្រោះថារឿងរ៉ាវទាំងនោះវាមិនអាចកើតមានឡើងដូចក្នុងរឿងនោះបានទេ។អតីតតារាសម្ដែងរូបនេះអះអាងទៀតថាកញ្ញាកែវ ឡាវីញ បានរៀនចប់នៅមហាវិទ្យាល័យមួយផ្នែកDesign ហេតុនេះហើយគេនឹងប្រើប្រាស់ជំនាញរបស់គេនៅថ្ងៃអនាគតជាមិនខាន ហើយការងារសិល្បៈអ្នកស្រីនឹងពិចារណាថាក្រោយថតចប់រឿងនៅហង្សមាសនោះនឹងឲ្យឡាវីញ ថតរឿងថ្មីៗទៀតឬយ៉ាងណា ព្រោះថារឿងដែលគេចង់ឲ្យកូនស្រីក្លាយទៅជាស្រីស្រលាញ់ស្រីដូចក្នុងភាពយន្ដនោះពិតជាធ្វើឲ្យប៉ៈពាល់ដល់អារម្មណ៍អ្នកនាងនិងកូនខ្លាំងណាស់។