មានការលើកឡើងថា ពេជ្រ សោភា ហាក់នៅស្ងៀម មិននិយាយ អ្វីសោះឡើយការពាក់ព័ន្ឋ យកដៃគូឆឹម សក្កដា អោយចូលរួមការងារជាមួយ។ ប្រសិនបើបាន មកដល់ស្ថាប័ន រួមគ្នានោះ ពិតជា អាចជួយបំបែក ការងារសិល្បៈអោយកាន់តែលេចធ្លោ បន្ថែមទៀត បើទោះជាម្នាក់ៗ មានហ្វេនគាំទ្រច្រើនដូចគ្នាមែន។
ពេជ្រ សោភា បានធ្លាប់ជួយ ងួន ចាន់ដេវីត និងStep ល្បីក្នុងអាជីពចម្រៀងបានដូចបំណងនៅពេលដែលពួកគេចាប់ដៃគូច្រៀងជាមួយនាង។ប៉ុន្ដែសម្រាប់សង្សារបណ្ដូលចិត្តរបស់សោភា គឺប្រុសក្មេងរូបសង្ហារឆឹម សក្កដា ដែលក្លាយទៅជាតារាចម្រៀងថោន ជាង១ឆ្នាំទៅហើយនោះបែជានៅទ្រឹងមិនមានសន្ទុះនោះទេហើយសោភា ក៍ធ្វើព្រងើយកន្ដើយមិនព្រមលើកសង្សារឲ្យល្បីដែរឡើយ។
ពេជ្រ សោភា ជាតារាចម្រៀងម្នាក់ដែលមានឧបករណ៍តន្រ្ដីនៅផ្ទះរបស់នាងជាច្រើនមុខ ហើយនាងមានStudioថតបទចម្រៀងដោយខ្លួនឯងទៀតផងដែលនៅរដូវកូវីដនេះនាងថាភាគច្រើនធ្វើការងារសិល្បៈពីផ្ទះទៅព្រោះមិនចង់ឲ្យមានការជួបជុំគ្នាច្រើននៅក្រុមហ៊ុន។តារាចម្រៀងដែលចេះនិពន្ធទំនុកច្រៀងនិងMelody ដោយខ្លួនឯងនេះថាក្នុង១យប់នាងអាចសរសេរបទចម្រៀងបាន២បទ ហើយនៅរដូវកូវីដនេះនាងសល់បទក្នុងដៃដែលធ្វើរួចតែមិនចង់ចេញមានដល់ទៅជិត៣០បទឯណ្ណោះ។សោភា ថាតាមទស្សនៈរបស់នាងនៅរដូវកូវីដនេះគ្មានតារាណាល្បីជាងអ្នកណាទេគឺស្ងាត់ដូចតែគ្នា។ម្យាងទៀតនាងយល់ថាបើមានបទចម្រៀងផ្ទុះក៍មិនដឹងយកទៅច្រៀងនៅឯណាដែរព្រោះតែConcertsធំៗតាមខេត្តបឹទអស់ទៅហើយអីចឹងនាងមានតែផ្អឹបទុកមួយរយៈសិនតែអាចចេញ១ៗកុំឲ្យស្ងាត់ពេក។ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសង្សារនាងលោកឆឹម សក្កដា មិនត្រឹមតែជាតារាសម្ដែងដ៍មានទេពកោសល្យម្នាក់នោះទេ តែទឹកដមសម្លេងអាចធ្វើជាអ្នកចម្រៀងអាជីពបាន។យ៉ាងណានាងថាគ្មានបំណងអន្ដរាគមន៍ឲ្យលោកសក្កដា ចូលហង្សមាសដូចដែលនាងធ្លាប់ធានារលោកងួន ចាន់ដេវីដ នោះឡើយ។