តារាចម្រៀង មេម៉ាយចិត្តរឹង សុខ ស្រីនាង បានបង្ហាញភាពស្អិតរមួត ជាមួយ លោកហ្សូណូ ដើម្បីបំបែកការទាក់ទាញ ក្នុងការសម្តែង។ ស្រីនាងធ្លាប់ចាប់ដៃគូ ជាមួយណុប បាយ៉ារិទ្ឋ យ៉ាងលេចធ្លោ។ ប៉ុន្តែពេលនេះ ងាកមកច្បាមយកការងារ ជាមួយហ្សូណូ ដោយហ្វេនៗ យល់ថា សមគ្នាម្យ៉ាងក្នុងពេលរួមដៃ បង្កើតឆាកសម្តែង។
សុខ ស្រីនាង និងលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ សុទ្ធតែកើតចេញពីផលិតកម្មKH ដូចគ្នាហើយក្រោយពួកគេឈនៅផលិតកម្មផ្សេងៗគ្នាជាង១០ឆ្នាំទើបពេលនេះមកជ្រកនៅក្រោមដំបូលហង្សមាសជាមួយគ្នាដែលអ្នកមេម៉ាយប៉ៈពោះម៉ាយរូបនេះថែមទាំងបានចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយធ្វើជាដៃគូរួមគ្នាជាលើកដំបូងទៀតផង។អ្នកដែលធ្វើភ្លេងឲ្យស្រីនាង-ហ្សូណូ ច្រៀងនោះគឺតន្រ្ដីករល្បីឈ្មោះលោករ៉េតធី ដូណា ហើយលោកថាបទចម្រៀងនោះបានរៀបចំរួចរាល់អស់ទៅហើយ។
សុខ ស្រីនាង តាំងពីចេញពីផលិតកម្មសាន់ដេចូលហង្សមាសមកនាងធ្លាប់បានសម្ដែងMVជាមួយអតីតតារាចម្រៀងផលិតកម្មធំនេះគឺកំពូលតារាចម្រៀងព្រាប សុវត្ថិ និងថតភាពយន្ដជាមួយលោកណុប បាយ៉ារិទ្ធ ខណៈដែលលោកសុវណ្ណារ៉េត ហៅហ្សូណូ វិញមុននេះបានចាប់ដៃជាលើកដំបូងជាមួយពេជ្រ សោភា ផងដែរ។ការជួបគ្នាសារជាថ្មីរវាងស្រីនាង និងហ្សូណូ នេះប្រាកដជាធ្វើឲ្យមានភាពប្លែកច្រើនជាមិនខានក្រោយពីពួកគេសុទ្ធតែមានជីវិតគូមិនសមតាមបំណងដូចគ្នាព្រោះស្រីនាង បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកស៊ី សុវត្ថិ ស្របពេលដែលលោកហ្សូណូ ប្រេះឆាស្នេហ៍អ្នកនាងចាន់ សុផានី បន្សល់កូនស្រី១។