ខុសពីតារាភាគច្រើនដែលរមែងទទួលបានឱកាសសម្ដែងជាចរឹតដោយឡែកៗពីគ្នា តារាសម្ដែង លោក ហ៊ុន សត្យា ដែលត្រូវគេស្គាល់ថាគឺជាគ្រូបង្វឹកតៃក្វាន់ដូមួយរូប បែរជាឃើញមុខសម្ដែងតែជាតួប្រុសព្រានរហូតដល់ថ្នាក់អ្នកគាំទ្រអោយតែឃើញមុខក្នុងការសម្ដែងគឺជេរតែម្ដង។ បើទោះជានៅខាងក្រៅឆាក លោកថាខ្លួនមិនមែនជាមនុស្សបែបហ្នឹង ក៏ភាពឯកោដែលធ្វើអោយលោករកមិនទាន់ឃើញនារីជាទីស្រលាញ់ បានធ្វើអោយយល់ថាគឺមកពីលោកមានចិត្តរាយមាយដូចក្នុងការសម្ដែង ទើបមានលទ្ធផលបែបនេះ។
លោក ហ៊ុន សត្យា បញ្ជាក់ថា ផលិតករ100ទាំង100 គឺអោយតែហៅលោកសម្ដែង គឺអោយសម្ដែងជាតួបោកស្រី ជាតួក្បត់ចិត្តតែម្ដងនាពេលចុងក្រោយ ដោយមុននេះបន្តិចក៏ទើបតម្រូវអោយលោកជាតួបោកនារីជាទីស្រលាញ់ព្រោះតែភាពរាយមាយដែរ។ លោកថាអ្នកឃើញលោកខាងក្រៅមិនតិចទេ បានហៅលោកថាប្រុសព្រាន ស្របពេលដែលលោកក៏មិនទាន់រកឃើញគូស្នេហ៍។ លោកថាហេតុផលដែលលោកមានស្នេហាហើយរមែងមិនបានជាប់លាប់ មិនមែនដោយសារលោកជាមនុស្សចរឹតដូចការសម្ដែងទេ ប៉ុន្តែមកពីកន្លងមកលោកនៅទន់ខ្សោយផ្នែកជំហរជីវិត ហើយនារីដែលចូលមកក្នុងជីវិតរបស់លោកហាក់មិនទទួលយកស្ថានភាពរបស់ខ្លួន។ លោកថាខ្លួននឹងប្រឹងរកចំណូលអោយបានរឹងមាំបន្តិចទៀត ទើបគិតគូរពីបញ្ហានេះ ហើយបើដល់ពេលនោះ គឺនឹងយកភរិយារៀបការអោយមានកោះមានត្រើយតែម្ដង។ ជាក់ស្ដែងលោករាល់ថ្ងៃប្រឹងណាស់ គឺប្រឹងលក់”បាយខ្លឹមលីងគ្រួសារខ្ញុំ”ផង ប្រឹងលក់ផលិតផលអនឡាញផ្សេងទៀតផង ដើម្បីទប់ស្ថានភាពធ្លាក់ចំណូលដែលបាត់ពីការបង្វឹកសិស្សដែលត្រូវផ្អាក និង កាត់បន្ថយដោយសារតែកូវីត១៩នោះ។ លោក ហ៊ុន សត្យា ព្រលយថា គ្មានបុរសណាមិនចង់បានភរិយាក្នុងវ័យប្រហែលលោកនោះទេ តែមកពីអ្នកយកទើបលោកផ្អាកគិត ហើយត្រូវប្រឹងអោយរឹងមាំបន្ថែមទៀតសិន។