កញ្ញា ឆ្នាំ២០២១ កញ្ញា សេង សូណា បានបញ្ជាក់ពីមូលហេតុធ្លាក់ខ្លួននេះថា ក្រោយពេលក្រសួងបិទផ្លូវលែងអោយបន្តសម្ដែង កញ្ញាបានយកដីផ្ទះទៅដាក់បញ្ចាំនៅលុយធនាគារ ហើយយកលុយទាំងនោះទៅបណ្ដាក់ទុនរកស៊ី ដោយមានមិត្តៅក្ត និង ដៃគូសហការគឺជាចូលរួម។ អាជីវកម្មទាំងនោះ បើទោះជាបានប់បែន និង ផ្លាស់ប្ដូរពីជំនួញមួយទៅជំនួញមួយ តែក៏នៅតែរិចរិលបន្តិចម្ដងៗ ដោយសារតែការប្រកួតប្រជែង និង ដោយសារតែដៃគូរកស៊ីមិនស្មោះត្រង់។ មុនពេលកូវីត កញ្ញានៅអាចរកចំណូលបានទប់ទល់ខ្លះ ដោយអាចបន្តបង់ផ្ទះ បង់ដីរំលោះៗ និង សម្រួលជីវភាពបាន។ ប៉ុន្តែរយៈពេល២ឆ្នាំចុងក្រោយ គឺចំណូលក៏គ្មានជំពាក់គេក៏ច្រើន ហើយខ្លួនក៏ធ្លាក់ខ្លួនឈឺច្រើនមុខ។ កញ្ញាបញ្ជាក់ថា ខ្លួនមានជម្ងឺលើសឈាម ទឹកនោមប្រៃ ខ្សោយបេះដូង និង ឡើងជាតិអាស៊ីតជាយូរមកហើយ ដោយជម្ងឺទាំងនេះកាន់តែទ្រុឌទ្រមខ្លាំង បើទោះជាលក់ទ្រព្យព្យាបាលឡើងអស់ពីខ្លួន។ កញ្ញាសម្រេចចិត្តរត់ចោលភ្នំពេញ ទៅរស់នៅស្រុកកំណើតនៅខេត្តបាត់ដំបង កាលពីប៉ុន្មានខែមុន តែពេលទៅដល់ទីនោះ បែរជាឆ្លងជម្ងឺដេតាកូវីតបំលែងខ្លួន ស្ទើរតែអស់ជីវិតទៀត ដែលក្នុងពេលនេះ គឺកញ្ញាកំពុងសម្រាកព្យាបាលនៅក្នុងសាលារៀនមួយក្នុងខេត្ត។ កញ្ញាថា អាការៈរបស់ខ្លួន គឺនៅតែធ្វើទុក្ខខ្លាំង ដែលអាចមកពីកញ្ញាមានជម្ងឺផ្សេងៗច្រើនមុខផង ស្របនឹងការបាក់ទឹកចិត្ត កំពុងយាយី។ មកទល់ពេលនេះ កញ្ញាយល់ថាសភាពរបស់ខ្លួនមិនខុសពីមនុស្សត្រួវស្លាប់ទាំងរស់នោះទេ ព្រោះក្រុមហ៊ុនដែលប្រឹងបង្កើតក៏រលាយ បំណុលដែលខ្ចីធនាគា ក៏គ្មានដំណោះស្រាយ ហើយសូម្បីតែផ្ទះ និង ដីឡូតិ៍ខ្លះៗដែលធ្លាប់តស៊ូបង់រំលោះ ក៏ត្រូវក្រុមហ៊ុនកាត់យក។
កញ្ញា សេង សូណា បានបង្ហាញភាពក្ដុកក្ដួលប្រាប់ផ្ទះតារាបន្ត កញ្ញាលែងខ្មាស់នឹងការលើកដៃសំពះសុំនោះទេ ដោយសារតែក្នុងពេលនេះ សូម្បីជីវិត ក៏មិនដឹងរក្សាបានក៏អត់ផង បន្ទាប់ពីជម្ងឺនៅតែមានសភាពធ្ងន់ធ្ងរ និងគ្មានសូម្បីលុយទិញអាហារដែលឃ្លានៗទទួលទាន។ កញ្ញាថា នៅពេលសុខភាពល្អប្រសើរពេលខ្លះមិនយកចិត្តទុកដាក់ថែទាំនោះទេ ដល់ពេលធ្ងន់ធ្ងន់ទើបដឹងថា ត្រូវយកពេលវេលារកលុយមកសម្ងំព្យាបាល ហើយលទ្ធផលចុងក្រោយគឺលុយក៏លែងរកកើត ហើយត្រូវលក់ទ្រព្យមើលខ្លួនទាល់តែអស់គ្មានសល់។