ត្រឹមរយៈពេលជិត2ខែតែប៉ុណ្ណោះគេឃើញលោក ឃៀង សុឡា ហៅ K01 ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាអគ្គនាយកក្រុមហ៊ុន K01 រៀលអ៉ីស្ទែត ឯ.ក បានសម្រុកបើកសម្ភោធ ក្រុមហ៊ុនជាប់ៗគ្នារហូតដល់7សាខា ទាំងនៅក្នុងទីក្រុង និងតាមបណ្ដាខេត្តនីមួយៗ។ ជាក់ស្ដែងកាលពីថ្ងៃទី 19 ខែ កក្កដា មុននេះ លោកក៏បានធ្វើការបើកសម្ភោធសាខាមួយទៀតដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ និងមានវត្តមានតារាចម្រៀងដ៏ល្បីគឺលោក សាន ផានិត បានមកអញ្ជើញចូលរួមជាភ្ញៀវកិត្តយសផងដែរ។
សាខាទី3 ដែលលោកបានបើកសម្ភោធនេះ មានទីតាំងស្ថិតនៅក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ដែលមានលោក គង់ សុគីម គឺជាតំណាងនិងជាម្ចាស់សាខាប្រចាំខេត្តផ្ទាល់តែម្ដង។ លោក គង់ សុគីម គឺជាអតីតកកម្មកររោងចក្រម្នាក់ដែលមានគ្រួសារប្រកបរបរនេះដូចគ្នា ថ្វីត្បិតតែមានភាពរកាំរកូសនៅក្នុងរង្វង់គ្រួសារដោយសារការសម្រេចចិត្តចោលការងារជាកម្មកររោងចក្រ និងបានខ្ចីបុលធនាគាដើម្បីយកមកបណ្ដាក់ទុនកាត់ស្តុកផលិតផលរបស់ក្រុមហ៊ុន K01 ជាបញ្ហាយ៉ាងណាក្ដីក៏លោក នៅតែជំនះពីការជំទាស់និងគ្មានការគាំទ្រពីខាងគ្រួសារហើយសម្រេចចិត្តបោះទុន5000$ កាត់ស្តុកផលិតផលយកមករកស៊ីតែម្នាក់ឯង។
ថ្វីត្បិតតែគ្មានការគាំទ្រពីសំណាក់គ្រួសារពិសេសគឺខាងបុគ្គលជាជាភរិយាយ៉ាងណាក្ដី ដោយសូម្បីតែនៅក្នុងថ្ងៃពិធីបើកសម្ភោធអាជីវកម្មដែលជាមុខមាត់របស់លោក ក៏គ្មានវត្តមានភរិយានិងឳពុកម្ដាយព្រមទាំងសាច់ញាតិជិតឆ្ងាយរបស់លោកមកអញ្ជើញចូលរួមដែរ។ យ៉ាងណាមិញលោកបានអះអាងថា លោកសុខចិត្តជំពាក់គេដើម្បីយកលុយមកធ្វើមុខរបររកស៊ីមួយឱ្យច្បាស់លាស់ ហើយការរកស៊ីបើមិនហានចំណាយមិនហានបណ្ដាក់ទុនវានឹងមិនបានផលមកវិញនោះឡើយ ទោះបីខាតចំណេញលោកត្រូវតែប្រថុយ ហើយលោកក៏ហ៊ានទទួលខុសត្រូវចំពោះបញ្ហានេះដោយខ្លួនឯងផងដែរ។
យ៉ាងណាក៏ដោយលោកនៅតែបញ្ចេញស្នាមញញឹមដោយមានការលើកទឹកចិត្តពីលោក K01 និងក្រុមផ្ទាល់។ លោកក៏បានផ្ញើរសារទៅកាន់ភរិយាថា « ទោះបីជាថ្ងៃនេះភរិយារបស់លោកមិនជឿជាក់មកលើអ្វីដែលលោកកំពុងធ្វើសព្វថ្ងៃ តែទៅមុខទៀតលោកនឹងជោគជ័យ រកចំណូលច្រើនឱ្យគ្រួសារហើយលោកនឹងឱ្យភរិយារបស់លោកទទួលបានអ្វីៗគ្រប់យ៉ាងដូចនារីដ៏ទៃ នោះភរិយារបស់លោកនឹងដឹងថាលោកធ្វើនេះក្នុងគោលបំណងអ្វី»។
លោក K01 បានអះអាងថា លោកនឹងដឹកដៃបុគ្គលម្នាក់នេះឱ្យទទួលបានភាពជោគជ័យត្រឹមតែរយៈពេលខ្លី ហើយលោកនឹងធ្វើឱ្យបុគ្គលដែលមើលងាយ និងលោក សុគីម ភ្លឺភ្នែកនឹងងាកមកចាប់អារម្មណ៍លោកនៅថ្ងៃខាងមុខនេះឡើងវិញ។