អ្នកនាង ពេជ្រ សោភា ត្រូវបានគេដឹងថា បានផ្សារភ្ជាប់ចំណងមិត្តភាពពិសេសដូចគូស្នេហ៍ ជាមួយលោកឆឹម សក្កដា។ ច្រើនឆ្នាំមកហើយដែល ពេជ្រ សោភា មើលមិនឃើញការកំណត់ពេល រៀបការជាមួយសក្កដា ដោយចំណងមួយនេះ ចង់ក្លាយជារឿងជូរផ្អូម។ អ្វីដែលគេកំពុងចម្លែក ក្នុងចិត្តពេជ្រ សោភា បានបង្ហាញរូបថតជាមួយបុរសវ័យក្មេងម្នាក់ ដោយមិនកំណាញ់ការប៉ះដៃជើងអ្វីឡើយ។
អ្វីដែលគូរឲ្យស្ដាយដោយសារតែកូវីដអុកឡុកទើបសោភា បង្ខំចិត្តលុបចោលគម្រោងរៀបការជាមួយប្រុសក្មេងឆឹម សក្កដា នៅឆ្នាំ២០២១នេះតែបុរសរូបសង្ហារនោះស្នើរសុំនាងក្រាបផ្ទឹមនៅឆ្នាំ២០២២ខាងមុខចិញ ប៉ុន្ដែគូរឲ្យស្ដាយសោភា ថាកូវីដនេះមិនដឹងកាលណាចប់នោះទេ ហេតុនេះហើយនាងលែងសន្យាទៀតហើយព្រោះខ្លាចខកចិត្តម្ដងទៀត។
ពេជ្រ សោភា ទៅណាមកណាស្ទើតែគ្រប់ពេលនាងនាងតែងតែមានបុរសសំបុរខ្មៅស្រអែមខ្ពស់ស្រឡះអាយុខ្ទង់ជាង៣០ឆ្នាំតាមជាប់ស្អិតគ្រប់ពេលវេលាទាំងអស់រហូតដល់ក្រៅស្រុកទៀតផងដែលប្រុសនោះជាអ្នកតាមការពារនាងប្រៀបដូចជាអង្គរក្ស បើទោះជាលោកគ្មានកាំភ្លើងខ្លីឬIDសម្ញែងក្ដី។មានពេលខ្លះប្រុសនោះថែមទាំងបង្ហាញស្និតស្នាលជាមួយសោភា ដូចគូស្នេហ៍ទៀតផងដូចជាចាប់អោបនាងមិនចង់ព្រលែងឬតែងខ្លួនជាឈុតកូនកំលោះក្រមុំកូរ៉េកៀកកើយគ្នាទៀតផង។តែសោភា ធ្លាប់និយាយយ៉ាងខ្លីថាប្រុសនោះជាក្មួយរបស់នាងទៅវិញ។ ការផុសរូបភាពនេះ ធ្វើអោយដាច់ផ្ងារ ស្មានថា រវាងនាងនិងលោក សក្កដា ដើរដល់ផ្លូវបំបែកបានជាមានអ្នកថ្មីបែបនេះ។ ប្រសិនបើមិនបាន តាមដាននោះទេ ប្រាកដថា សោភា និងគូស្នេហ៍ទាស់ទែងគ្នាបាត់ទៅហើយ។