នៅថ្ងៃទី៧ តុលា ឆ្នាំ២០២១ នេះ បេក្ខនារីទាំង២៥រូបនឹងឈានដល់ការប្រកួតឈុតតំណាងជាតិជាផ្លូវការហើយ បន្ទាប់ពីកម្មវិធី Miss grand Cambodia 2021 សម្រាប់ការប្រកួតវគ្គ traditional customs ត្រូវបានលើកពេល ដោយសារតែកូវីត១៩។ ក្នុងអារម្មណ៍ដែលនឹងបានគ្រងឈុតតំណាងជាតិបង្អួតមហាជន បេក្ខនារី ឈុំ ម៉េងលី​ កាន់តែរំភើបចិត្ត ស្របពេលដែលនាងក៏បានត្រៀមខ្លួនជាស្រេច។

យោងតាមអាក់ខោនផ្លូវការរបស់បេក្ខនារីតំណាអោយខេត្តកែបនេះរូបនេះ បានបង្ហាញនូវអារម្មណ៍អន្ទះសារមិនតិចឡើយ ដោយសារតែការប្រកួតកាន់តែរំកិលខិតជិតដល់។ បើទោះជាការប្រកួត Miss grand Cambodia 2021 ត្រូវគេមើលឃើញថា នាងក៏ជាបេក្ខនារីមួយរូបដែលស្អាត ឆ្លាត ក្លាហាន និង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងមកុដ តែបេក្ខនារី ឈុំ ម៉េងលី​ មិនហ៊ានបង្ហាញនូវជំនឿចិត្តច្រើនទេ។ យ៉ាងណាមិញនាងបែរជាបង្ហាញអារម្មណ៍រំភើបនៅពេលពេលវេលាត្រូវគ្រងឈុតតំណាងជាតិ ហើយជាឈុតតំណាងអោយអត្តសញ្ញាណខេត្តកែប កៀកជិតដល់។ ត្រៀមខ្លួនសម្រាប់ការប្រកួតមួយនេះ កញ្ញាថា គឺជាក្ដីស្រម៉ៃ ព្រោះឈុតតំណាងជាតិ ហើយបានឈរលើវេទិកាធំមិនមែនអ្នកណាចេះតែធ្វើបាននោះទេ។ នាងថាបានត្រៀមខ្លួនយ៉ាងម៉ត់ចត់សម្រាប់ការប្រកួតមួយនេះ ហើយកញ្ញាក៏ប្រកាសថានឹងប្រឹងអោយអស់ពីសមត្ថភាពផងដែរ មិនថាការប្រកួតវគ្គ traditional customs និង វគ្គចុងក្រោយ នៅថ្ងៃទី៩ តុលានោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here