ស្ថានីយ៍ទូរទស្សន៍ប៉ុស្តី៍លេខ៥ បានចូលរួមលើកកម្ពស់វិស័យខ្សែភាពយន្តភាគខ្មែរ បានជាច្រើនរឿង។ បើគិតទៅភាពយន្តចំនួន២៨រឿងមកហើយ ដែលស្ថាប័នមួយនេះកសាងបាន។ នេះមិនគិតពីការផលិតសហការជាមួយបណ្តាក្រុមហ៊ុន ឬផលិតកម្មផ្សេងៗឡើយ។ ជាលទ្ឋផលមួយទៀតរឿង«ភ័ព្ទព្រេង តរបស់នាងពិដោរ» ទើបបានក្រុងពលីជាស្នាដៃទី២៨ដែល ត្រៀមបង្ហាញរសជាតិថ្មី។

កាលពីព្រឹកថ្ងៃទី៩ តុលា ឆ្នាំ២០២១ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តី៍លេខ៥ បានដឹកនាំក្រុមសិល្បករជាច្រើនរូប ក្រុងពលីរឿងថ្មីរបស់ខ្លួន។ ក្នុងនោះឃើញមានតារាស្រស់ស្អាតជាច្រើនដួង ជាតួអង្គក្នុងសាច់រឿង បានមកសុំសុខសួស្តីក្នុងថ្ងៃក្រុងពលី ដើម្បីអោយការថតជោគជ័យតទៅទៀត។តារាដែលមានវត្តមានរួមមាន៖ ជា លាងឈែតួឯកប្រុស ជាចៅប្រុសត្រកូលអ្នកមាន កញ្ញាឈូឈូ ជាក្មេងស្រីកម្សត់តស៊ូគ្រប់ការលំបាកទាំងអស់។ លោកសេង រតនៈ តួអង្គខ្ជិលកលល្បិច ស្រេង វុធថា តួអង្គស្លូតត្រង់ស្រឡាញ់គ្រួសារ អ្នកនាង ឆដា ជាមនុស្សស្រីស្មោះត្រង់ម្នាក់ អ្នកនាងផាភួងជាមនុស្សស្រីចិត្តអាក្រក់ ធ្វើបានគ្រប់យ៉ាងដើម្បីយកទ្រព្យ។ នៅមានតួសំខាន់ផ្សេងទៀត ដូចជា សួង សុីធឿន ហេង កូសុីន លីលី លោក អៀង ចេនឡា លោកលាង ឧត្តមផងដែរ។

កញ្ញា ឈូឈូ ជាតួឯកស្រី បានលើកឡើងថា នាងដើរតួ២មួយតែងកាយជាមនុស្សប្រុស និងមួយទៀតជាមនុស្សស្រី។ ដើរតួជាមនុស្សនៅក្បែរតួឯកប្រុសហើយ គេតាមធ្វើបាប។ នាងនិងលោកឈែ បានប៉ះគ្នា២ដងហើយនេះជាលើកទី៣។ លោកឈែវិញ លើកឡើងថា យើងធ្លាប់សម្តែងជាមួយគ្នា ហើយពិតជាមិនបារម្មណ៍រឿងការចូលតួឡើយ។ យើងនឹងព្យាយាមធ្វើយ៉ាងណា អោយកាន់តែមានភាពល្អប្រសើរ ចំពោះវណ្ណកម្មថ្មីដែលខាងប៉ុស្តី៍លេខ៥ ធ្វើបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here