កាលពីថ្ងៃទី២០ កក្កដា ឆ្នាំ២០២០ កន្លងទៅ ក្រុមការងាររបស់ផលិតផល CTM Skin Care បានដឹកនាំសមាជិក និងតំណាងចែកចាយរបស់ខ្លួនជាច្រើននាក់ ដើររើស និងប្រមូលសំរាម ដើម្បីបំផុសអោយក្រុមការងាររបស់ខ្លួនយល់ថា បញ្ហាបរិស្ថានគឺជាបញ្ហារបស់ទាំងអស់គ្នា ដែលគប្បីត្រូវតែជួយគ្នាមួយដៃមួយជើងម្នាក់។
យោងតាមផេកផ្លូវការ ក្រុមការងាររបស់ CTM បានបង្ហោះថា”ថ្ងៃនេះម្ចាស់ដេប៉ូប្រចាំខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅបានដឹកនាំតំណាងចែកចាយប្រេនCTM ចូលរួមកិច្ចការសង្គមសម្អាតបរិស្ថាន
•ទីក្រុងស្អាតបរិស្ថានស្អាត •អនាម័យល្អនាំមកនូវសុខភាពល្អ •រួមគ្នាថែរក្សាបរិស្ថាន
😃ហើយអ្វីដែលសំខាន់ ពួកយើងធ្វើកម្មវិធីសម្អាតបរិស្ថាននេះអត់បានត្រៀមមុនទេ ទុកអោយខ្ញុំពាក់អាវខុសគេ ចឹងម៉ង”។ ទង្វើរបស់ក្រុមអ្នកលក់អនឡាញមួយនេះ បានធ្វើអោយមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងហ្វេសប៊ុកយ៉ាងខ្លាំង ដែលបង្ហាញយ៉ាងច្បាស់ថា ក្រៅពីសកម្មនឹងការចែកអំណោយ និង ជួយកិច្ចការសង្គមផ្សេងៗ ក្រុមអនឡាញមួយនេះ ក៏បំផុសអោយពលរដ្ឋស្រលាញ់ពីបរិស្ថាន និង ចូលរួមជួយសម្អាតក្នុងតំបន់របស់ខ្លួន ដើម្បីអនាម័យទាំងអស់គ្នា។