លោក អេន ប៊ី ដែលធ្លាប់ធ្វើអោយមហាជន ទទួលស្គាល់លើ ស្នាដៃសិល្បៈ ស្រាប់តែបានធ្វើរឿងមួយ យ៉ាងសំខាន់ ហើយសាកសមជាកូន ។ លោកបានបួស ដោយចាត់ទុកថា ជារឿងមួយល្អ បំផុតនៅក្នុងឆាកជីវិត និងប៉ងគិតយូរមកហើយ អោយតែពេលវេលាបានមកដល់។

មហាជនជាពិសេសបណ្តាលអ្នកលេងហ្វេសប៊ុក ក្នុងពេលដែលពិធីករឌីជេ អេនប៊ី​ បានបង្ហោះរូបភាពបួសជាព្រះសង្ឃ​ ក្នុងពេលដែលលោកទើបតែវិលមកអាជីពជាថ្មីឡើងវិញមិនទាន់បានប៉ុន្មានផងនោះ។
តាមរយៈ ហ្វេសប៊ុក ផ្លូវការរបស់ VJ Anbe នៅ ថ្ងៃ ទី ៨ តុលា ២០២១ នេះ VJ Anbe បាន បង្ហោះ នូវ រូបភាព របស់ លោកកោរសក់ គ្រងចីពរ បួសសាងផ្នួស សងគុណ ឳពុកម្តាយ។ យោង តាម សំណេរ នៅ លើទំព័រហ្វេសប៊ុក របស់ VJ Anbe បាន បញ្ជាក់ ទៀត ថា ការ សាងផ្នួសនេះ គឺមាន រយៈពេល ១សប្តាហ៍ ដោយ គង់ ស្នាក់នៅ វត្ត ថ្មរមៀល ក្នុង ខេត្ត បន្ទាយមានជ័យ ហើយ គោលបំណងសំខាន់ នៃការ សាង ផ្នួសនេះធ្វើឡើង ដើម្បីរំលឹកគុណដល់ អ្នកមានបុណ្យទាំង ២ និង ការអហោសិកម្មដល់រាល់អំពើបាប ពីម្ចាស់កម្មពារទាំងអស់ ក៏ដូចជាកំហុសខុសឆ្គងតូចធំទាំងឡាយដែលលោកធ្លាប់ជ្រុលជ្រួសដាក់ញាតិញោមទាំងអស់គ្នាផងដែរ។
លោកបានបង្ហោះសារថា ផ្សារភ្ជាប់និស្ស័យជាមួយព្រះដោយការ សាងផ្នួសបួសសងគុណឪពុកម្ដាយ ថ្វាយតេជះបារមីនៃព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមក្បួនតម្រាតម្រង់កូនប្រុសគួរតែបំពាក់ស្បង់ចីវរឱ្យបានម្ដងក្នុងនាមជាពុទ្ធសានិក​ និងសន្សំបុណ្យដោយសម្ដែងភាពកត្តញ្ញូកត្តវេទីជូន “ មាតាបិតា “ ចូលរួម​ អភិរក្ស គោរព ថែរក្សារ និងប្រតិបត្តិតាមសាសនាផងដែរ។
ខ្ញុំព្រះករុណាអាត្មាភាពសុំបិណ្ឌបាត្រ និងអហោសិកម្ម រាល់អំពើបាប​ពីម្ចាស់កម្មពារទាំងអស់ ក៏ដូចជាកំហុសខុសឆ្គងតូចធំទាំងឡាយដែលអត្មាធ្លាប់ជ្រុលជ្រួសដាក់ញាតិ ញោមទាំងអស់គ្នាដោយប្រការណាមួយផង ( សូមឱ្យអស់កម្មអស់ពារជាមួយគ្នាចាប់ពីពេលនេះតទៅផងចុះ )។
ជាពិសេសអាត្មាក៏សូមឧទ្ទិសកុសលផលបុណ្យទាំងអស់សូមជូនដល់ លោកឪពុកអ្នកម្តាយ បងប្អូនក្រុមគ្រួសារ លោកអ្នកមានគុណទាំងអស់គ្នា ឱ្យបានដល់ញាតិ ញោមរាល់គ្នា​ ញាតកាទាំង៧សន្តាន​ អ្នកធ្វើគុណជាមួយអាត្មាសូម្បីតែអង្ករ១គ្រាប់​ ទឹក១កែវ សូមទទួលយកអនិសង្ឃផលបុណ្យដែលបានពីការសាងផ្នួសនេះរៀងៗខ្លួន​ ស្មេីៗគ្នាផង។លោកបញ្ជាកថា នេះជាផ្នែកមួយដ៏សំខាន់នៃកាតព្វកិច្ចកូនប្រុសទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here