ច្រើនខែមកហើយ ដែល ប៉ាច គីមមួយ និង សយ រតនៈ បានផ្តាច់ចេញនូវភាព ទំនាក់ទំនងគ្នា ក្រោយបង្កាត់បានភាពស្និតស្នាលគ្នា រហូតគេឯង នាំគ្នានិយាយថា ពួកគេជាគូសង្សារ និងគ្នាទៀតផង។ យ៉ាងណាមិញពេលនេះ អ្នកទាំង២ បានងាកមកបង្កើត ឈុតឆាកជាថ្មីទៀតហើយ ដោយបំផុសឈុត សម្លៀកបំពាក់ប្រពៃណីខ្មែរបង្ហាញ ស្នាមញញឹមដាក់គ្នាទៅវិញ ទៅមកដូចជានឹកគ្នា។
នៅទីបំផុតចំណងស្នេហាអ្នកមេម៉ាយរូបស្អាតប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ បានវិលមករកភាពប្រកតីឡើងវិញហើយ បន្ទាប់ពីជួបភាពរកាំរកូសធ្វើឲ្យល្អកកកអស់មួយរយៈខ្លីដោយសារតែគីមមួយ ប្រចណ្ឌនិងហួងហែងសង្សារខ្លាំងពេក។កាលពីពេលថ្មីៗនេះគីមមួយ-រតនៈ បានដឹកដៃគ្នាទៅថតរូបរបៀបPre-Wedding ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំហើយអ្នកទាំង២ពិតជាសាកសមគ្នាខ្លាំងណាស់ព្រោះស្រីស្រស់ប៉ៈប្រុសរូបសង្ហារ។ទោះជាយ៉ាងណាការកំណត់ពេលវេលានៃមង្គលការគឺនៅតែគីមមួយ លាក់ជិតឈឹងដដែលខណៈដែលពេលនេះនាងបានផ្ដល់ទំនុកចិត្តដល់សង្សារក្មេងនិងគ្មានការបារម្ភភ័យខ្លាចរឿងប្រុសស្អាតក្បត់ចិត្តលួចមានស្រីនៅក្រោយខ្នងឡើយ។
ប៉ាច គីមមួយ លេចធ្លោគូសមអំឡុងពេលដែលនាងបានសម្ដែងMVជាមួយអតីតតារាហង្សមាសលោកព្រាប សុវត្ថិ ដូចជាបទ”មាន់ស្រែ បន្លែស្រស់”និងបទ”កាឌឹបៗដាក់”ជាដើម តែពេលលោកស្នាយ ចាកចេញពីហង្សមាសទៅផ្ញើរខ្លួននៅGalaxyធ្វើឲ្យគីមមួយ ហាក់នៅទ្រឹងបើទោះជានាងស្ថិតក្នុងចំណោមតារាដែលមានសម្រស់ស្អាតម្នាក់មានរូបសម្រស់លេចធ្លោនៅផលិតកម្មធំនេះក្ដី។ចំពោះការសម្រេចចិត្តប្រគល់បេះដូងទៅឲ្យប្រុសក្មេងរតនៈ ព្យាបាលរបួសពេលនេះនាងគីមមួយ ហាក់មិនខ្លាចដើរជាន់ដានចាស់នោះទេក្រោយពីនាងបានចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់ដែរ។គីមមួយ ធ្លាប់សារភាពថាបេះដូងនាងស្រលាញ់តែប្រុសក្មេងទេ បើប្រុសចាស់វ័យចាប់ពី៤០ឆ្នាំឡើងនាងសូមឆ្លើយថា”No”ហើយចា៎។