កាលពីថ្ងៃទី 16 ខែតុលា ឆ្នាំ 2021 មុននេះអ្នកស្រី អេន សុខនី បានប្រកាសបើកក្រុមហ៊ុន ESNC និង ផលិតផល ESN នៅទីរួមខេត្តកំពង់ចាមតាមក្ដីស្រម៉ៃ ។ ដោយក្នុងពិធីនោះក៏មានការប្រគល់ចិញ្ចៀនជាច្រើនវង់ដល់អ្នកតំណាងឆ្នើមៗផងដែរ។

អ្នកស្រី អេន សុខនី បានថ្លែងបញ្ជាក់ថា អ្នកស្រីគ្រាន់តែជាអ្នកលក់អនឡាញឱ្យផលិតផលមួយចំនួនតែប៉ុណ្ណោះ ហើយតែងតែចិញ្ចឹមចិត្តធ្វើជាម្ចាស់ប្រេនលើផលិតផលខ្លួនឯងជានិច្ច។ នៅទីបំផុតក្រោយពីស្វាមីអ្នកស្រីទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ អ្នកស្រីក៏ទិញសិទ្ធិបង្កើតផលិតផលពីប្រទេសថៃ យីហ៊ោ ESN តែម្ដង ដោយបើកដំណើរការបាន5ខែហើយមុននឹងធ្វើពិធីសម្ភោធនេះ។

អ្នកស្រីថា ខ្លួនសប្បាយចិតដែលបានសម្រេចបំណងនេះព្រោះកន្លងមកអ្នកស្រីមិនធ្លាប់គិតថា ខ្លួនអាចក្លាយជាស្ត្រីដ៏រឹងមាំម្នាក់ ដែលអាចមានក្រុមហ៊ុនផ្ទាល់ខ្លួន ហើយទទួលចំណូលបានច្រើន មកទល់នឹងពេលនេះបន្ថែមពីលើមុខរបររបស់ស្វាមីនោះឡើយ។ យ៉ាងណាមិញលោកស្រីនៅតែបង្កើននូវយុទ្ធសាស្ត្រដែលមានប្រសិទ្ធិភាពបន្ថែមទៀតដើម្បីធ្ើឱ្យផលិតផល ESN កាន់តែមានការទទួលស្គាល់នៅលើទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារខាងក្រៅប្រទេសក្នុងពេលបន្តបន្ទាប់។

នៅក្នុងថ្ងៃនោះអ្នកស្រីបានត្រឹមតែអញ្ជើញតំណាងឆ្នើមៗមកចូលរួមតែប៉ុណ្ណោះ ដោយសារតែបញ្ហាកូវីដ19 ដែលមិនអាចជួបជុំបាន។ អ្នកស្រីសម្ដែងអារម្មណ៍សប្បាយចិត្តដែលស្វាមីជួយជម្រុញ និង លើកទឹកចិត្តរហូតធ្វើឱ្យលោកស្រីអាចបើកដំណើរការក្រុមហ៊ុនគ្រឿងសម្អាងមួយនេះបាន។ អ្នកស្រីក៏គ្រោងនាំចូលនូវផលិតផលជាច្រើនមុខផ្សេងទៀតដើម្បីវាយលុកនូវវិស័យគ្រឿងសម្អាងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here