បើទោះជាមានតារាមួយចំនួនគេលក់ត្រីងៀតត្រីឆ្អើ ឬ ជាមុខម្ហូបស្រដៀងគ្នានឹងលោក ក៏មុខរបរទាំងនោះ គេមានអ្នកចំអិន និងធ្វើជាទ្រុងទ្រាយរបៀបបើកហាង ដោយមិនមែនកុម្មង៉មួយធ្វើមួយ បែបនេះនោះទេ។ មុខរបររបស់ លោក នាង វ៉ាងសាន់ កាន់តែមើលទៅមិនសមនឹងតារាសិល្បៈដែលមានមុខមាត់ដូចលោក អាចធ្វើបានទៅទៀត ដោយសារតែ លោកអត់ប្រើចុងភៅ អត់មានអ្នកលាយគ្រឿងអោយ ហើយការចំអិនក៏ខ្លួនឯង ពោលគឺម្នាក់ឯងភាគច្រើន ដែលបង្ហាញពីការតស៊ូ។ មុខរបរនេះ អ្នកខ្លះយល់ថា អត់ប្រើដើមទុនក៏មាន ដោយសារតែមាន់ និង បន្លែ គឺមានម៉ូយយកអោយ ដែលអាចរង់ចាំអ្នកកុម្ម៉ង់អាហារវេរលុយហើយចាំអោយក៏បាន។ ខណៈដែលមនុស្សភាគច្រើនយល់ថា លោករកចំណូលដោយអាជីពមិនល្អមើល តែលោកថាល្អស៊ី និងថាអត់ខ្វល់អ្នកណាសើចយំនោះទេ សំខាន់លុយចូលរាល់ថ្ងៃ ហើយលោកអត់ខ្វល់រឿងប្រាក់ខែចុងភៅ អត់ខ្វល់រឿងប្រាក់ខែកូនកាំបិត ហើយរកបានប៉ុន្មានគឺចូលហោប៉ៅប៉ណ្ណឹង។ ជារៀរាល់ថ្ងៃលោកថាមិនអាចទៅណាឆ្ងាយពីចង្ក្រានបានទេ ហើយប្រសិនបើមានការកុម្ម៉ង់ច្រើន គឺរវល់តាំងពីព្រឹកតែម្ដង។ ក្រោយពេលចំអិនហើយ បើមានភ្ញៀវណាត្រូវផ្លូវលោកត្រូវទៅ ឬ គ្មានអ្នកដឹក គឺលោកដឹកទៅដោយផ្ទាល់តែម្ដង ដោយសារចំអិនហើយអត់ទុកយូរទេ ដើម្បីកុំអោយបាត់រសជាតិ ជាក់ស្ដែងអោយតែត្រូវទៅធ្វើការនៅហង្សមាស គឺយួរទៅសំពីងសំពោងតែម្ដង អត់ខ្មាស់អ្នកណាឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here