មកទល់ពេលនេះ ខេមបានវិល មកដល់ស្រុកកំណើតវិញហើយ ក្រោយពេលចំណាយពេលលម្ហែកាយ អោយស្រស់ស្រាយអារម្មណ៍ បានប៉ុន្មានខែនៅលើទឹកដីប្រទេសបារាំង។ នៅទីនោះលោក ហាក់កក់ក្តៅព្រោះមានផ្ទះគូស្នេហ៍ម្នាក់ ទទួលស្វាគមន៍ ដែលរិតអោយតារាលេចធ្លោ រូបនេះ បង្កើនបានស្នាមញញឹមច្រើនឡើង និងមានអនុស្សាវរីយ៍ទ្វេរឡើង។
ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១៤ខែតុលាលោកខេម ដែលបាត់មុខពីឆាកជាង២ខែរូបនេះថ្លែងថាលោកមិនទាន់អាចនិយាយទុកជាមុនបានទេថាការមកដល់ស្រុកវិញនេះត្រូវត្រៀមធ្វើអ្វីខ្លះគឺទាល់តែចប់ការធ្វើចត្តាឡីស័កសិនបានចាប់ផ្ដើមគិតការងារថ្មីៗ។ចំពោះការឡើងឆាកតន្ត្រីវិញក៍លោកមិនទាន់បានត្រៀមខ្លួនដែរពោលគឺនឹងធ្វើទៅតាមពេលវេលា។លោកខេម ប្រាប់ដែរថាការដើរលេងនៅក្រៅប្រទេសអស់ជាង២ខែនេះលោកមានអារម្មណ៍ស្រស់ថ្លាហើយរីករាយច្រើនព្រោះដំណើរកម្សាន្ដយូថ្ងៃជាងលើកមុនៗ។ ខេមបានមកដល់ស្រុកខ្មែរ ថ្ងៃទី៦ តុលា ឆ្នាំ២០២១ ហើយចូលធ្វើ ចត្តាឋឡីស័ក១៤ថ្ងៃ ទៅតាមវិធានការ របស់ក្រសួងសុខាភិបាល។
រយៈពេលច្រើនខែមកនេះ ទីផ្សារចម្រៀងលោកខេម ហាក់ទ្រឹងដោយមិមសូវឃើញបទណាផ្ទុះច្រើនជាងមុនឡើង។ បើទោះផលិតកម្មថ្មីហ្គាឡាក់សុីប្រឹងប្រែង នាំរកគន្លឹះដោះអោយល្អ។ បែបណាក៍ដោយ ខាងក្រុមហ៊ុមបានផ្អិបចម្រៀងល្អៗសិនដែលមានជារបស់លោកខេម ព្រោះឆ្នាំក្រោយនឹងចាប់ផ្តើម បំបុកជាថ្មីវិញម្តង។
ខេម បានដឹកដៃកំពូលស្នេហ៍អ្នកនាងស្រីកា ទៅបារាំងកាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២១ ហើយការដើរលេងរបស់ពួកគេបានបង្ហួសទៅដល់អាឡឺម៉ង់ និងស្វីសផងដែរ។អ្វីដែលធ្វើឲ្យខេម រីករាយនោះលោកក៍បាននាំគូស្នេហ៍ទៅទស្សនាដោយផ្ទាល់ការប្រកួតរបស់ក្រុមParis Saint- Germain ជាមួយក្រុមManchester City ក្របខណ្ឌChampions League នៅពហុកីឡាដ្ឋានParc des Prince កាលពីថ្ងៃទី២៨ខែកញ្ញា ដែលក្រុមម្ចាស់ផ្ទះបានយកឈ្នះ ក្រុមភ្ញៀវ២ ទល់០ ។