កែវ ពេជ្រពិសី បានជួបជុំគ្រួសារធ្វើពិធីសម្រាប់ថ្ងៃចេញខែកូនប្រុសរបស់នាងគម្រប់១ខែកាលពីថ្ងៃទី១៤ខែតុលា ហើយពេជ្រពិសី កាន់តែរីករាយថែមទៀតព្រោះទទួលបានកាដូអាំងប៉ាវ,ខ្សែក និងកងដៃពីសំណាក់មិត្តភក្ដិនាងនិងប្ដីជូនកូនរបស់នាងដែលសរុបមានតម្លៃរាប់ពាន់ដុល្លារ។ពេជ្រពិសី ថ្លែងសារថា”អរគុណដល់អ៊ុំពូមាមីងដែលជូនអាំងប៉ាវ និងកាដូដល់អូនដូរ៉ា(Dura)”។
បន្ទាប់ពី កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បតិ ជិត១ឆ្នាំកន្លះ ពេល នេះ នាង ទទួលបានកាដូពិសេសក្នុងជីវិតដែលមិនអាចកាត់ថ្លៃ បាននោះគឺកូនប្រុស។កែវ ពេជ្រពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងមុនពពោះថានាងមិន ប្រាថ្នាអ្វីក្នុងជីវិតឲ្យអស្ចារ្យ នោះទេគឺសូមតែមានស្វាមី ដ៍ល្អម្នាក់និងមានកូនៗដូចគេក្នុងគ្រួសារនោះនាងពេញចិត្តទៅហើយ។ពេលនេះទោះជាកូវីដធ្វើឲ្យប៉ៈពាល់ដល់ អាជីវកម្ម ពេជ្រ ពិសី ធ្ងន់ធ្ងរមែន ប៉ុន្ដែនាងបានកាដូធំ កូនប្រុសបណ្តូលចិត្ត ដែលខំពពោះ។
កែវ ពេជ្រពិសី បានរាំងស្ទះមុខជំនួញសម្អាងការរបស់នាងជិត២ឆ្នាំមកហើយតាំងពីផ្ទុះកូវីដនេះទើបធ្វើឲ្យនាងបាត់ចំណូលស្ទើតែទាំងស្រុងពីមុខរបរក្រៅសិល្បៈដែលនាងបានធ្វើជាង១០ឆ្នាំមកនេះ។ប៉ុន្ដែពេជ្រពិសី បានសម្រេចបំណងធំតាមរយៈការទទួលបានកូនប្រុសជាទីស្រលាញ់ដែលបានសម្រាលដោយវះកាត់ជោគជ័យកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ ដោយនាងដាក់ឈ្មោះថាដូរ៉ា(Dura)។ពេជ្រពិសី ថានោះជាកាដូដែលមិនអាចកាត់ថ្លៃបានហើយការមានស្វាមីនិងកូនៗដូចគ្រួសារគេដ៍ទៃទៀតគឺជាបំណងប្រាថ្នាឬក្ដីស្រម៉ៃដែលនាងចង់បានឥឡូវសុបិនក្លាយទៅជាការពិត។