ហោចណាស់៣លើកមកហើយ ដែលពេជ្រ សោភា និងឆឹម សក្កដា មិនអាចយកឈ្នះការសំពះផ្ទឹមបាន ក្រោយពេលចងក្រងចំណងស្នេហា អោយគេបានដឹងឭគ្រប់គ្នា។ យ៉ាងណាមិញ លោក ឆឹម សក្កដា ហាក់ទទូចអោយ ពេជ្រ សោភា ឆាប់ចូលរោងការ ដើម្បីបញ្ជៀសពាក្យស្នេហ៍ក្លែងក្លាយ។ រីឯសោភាវិញ ហាក់មិនទាន់មានការប្រញាប់ប្រញាល់ និងបន្តស្ងប់មិនឆ្លេឆ្លាបញ្ហានេះ។
ព្រោះកូវីដហើយដើម្បីកុំឲ្យខាកខានគ្រងឈុតកូនក្រមុំជាលើកទី៤សោភា នៅស្ងៀមពេលដែលប្រុសក្មេងឆឹម សក្កដា រំអុកសុំរៀបការនៅឆ្នាំ២០២២។ទោះជាយ៉ាងណាដោយសារតែរយៈពេលចុងក្រោយនេះស្ថានភាពកូវីដហាក់ចុះខ្សោយខ្លាំងទើបធ្វើឲ្យតារាមួយចំនួនចាប់ផ្ដើមគិតគូរឿងរៀបការសារជាថ្មីឡើងវិញក្នុងនោះដែរមានដូចជានាងវីរៈ និច្ច បានលាភាពក្រមុំដោយដឹកដៃលោកខៀវ ពេជ្រ ថៅកែផ្ទះសំណាក់ក្រុងកំពង់សោមរៀបការកាលពីថ្ងៃទី១៦ខែតុលា ទៅហើយ។
ពេជ្រ សោភា វិញនាងនៅតែរារែកចិត្តហើយការមិនព្រមផ្ដល់ចម្លើយរៀបការរបស់នាងធ្វើឲ្យប្រុសរូបសង្ហារសក្កដា ចាំឡើងផ្សារភ្នែកអស់ទៅហើយ ព្រោះតែសោភា មិនហ៊ានប្រថុយក្រាបផ្ទឹមនេះហើយនាងថែមទាំងដាក់បម្រាមហាមសក្កដា ចេញចូលផ្ទះឬបន្ទប់នាងគេងផ្ដែសផ្ដាសទៀតផង ពិសេសគឺពេលយប់ព្រលប់ដែលធ្វើឲ្យសក្កដា កាន់តែមួម៉ៅព្រោះថាគូស្នេហ៍តារាមួយចំនួនទៀតពួកគេចេញចូលផ្ទះគ្នាចង់ពេលអាទ្រាធស្មើណាក៍បានតែសោភា វិញបែជាថា “ម៉ាក់ដឹងម៉ាក់វ៉ៃ” ទៅវិញ។
ពេជ្រ សោភា ស្ថិតក្នុងចំណោមអ្នកមេម៉ាយមានទ្រព្យស្ដុកស្ដមនៅឆ្នាំ២០២១នេះមានដូចជាអ្នកនាងកែវ និសា,ចន ច័ន្ទលក្ខិណា,ឈួន សុវណ្ណឆ័យ និងម៉េង កែវពេជ្ជតា ជាដើម។ប៉ុន្ដែមានតែសោភា ម្នាក់ប៉ុណ្ណោះដែលជ្រើសស្នេហ៍ថ្មីជាប្រុសក្មេងហើយនាងបានលើកពេលរៀបការដល់ទៅ៣លើកជាប់ៗគ្នា ហេតុនេះហើយគេរងចាំមើលថាតើសោភា-សក្កដា នឹងក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់នៅពេលខាងមុខដូចពួកគេថាជាស្នេហ៍ពិតមែនឬមួយក៍នៅតែជាល្ខោនដូចមនុស្សភាគច្រើនម៉ៃទៅលើពួកគេ?








