ស្របពេលដែលអាជីពជាពិធីការរិនីកំពុងតែហុចផលនឹកស្មានមិនដល់ ពិធីការិនីរូបស្រស់អ្នកនាង រស់ សុធាវី កំពុងទាក់ទើក្នុងការចេញទៅរស់នៅឯប្រទេសបារាំងជាមួយនឹងស្វាមី ស្របពេលដែលអ្នកនាងធ្លាប់អះអាងថា អ្នកនាងអាចនឹងចាកចេញ ទៅរស់នៅប្រទេស បារាំង ក្រោយរៀបការ។ មកទល់ពេលនេះនៅពុំទាន់លេចឮដំណឹងផ្អាកពីសិល្បៈឬមានគម្រោងហោះហើរទៅរស់នៅឯនាយសមុទ្រដូចការគ្រោងទុកនោះឡើយខណៈពេលដែលការងារជាពិធីការិនីរបស់នាងកំពុងតែមានសន្ទុះខ្លាំងរកដកឃ្លាពុំរួចបែបនេះ ទើបមិនទាន់ច្បាស់ថានាងលុបគម្រោង ឬក៏ពន្យាពេលបែបណានោះទេ។
ពីមុន សុធាវីធ្លាប់លើកឡើងថា អាចលាឈប់សិល្បៈ ចេញទៅសាងអនាគតថ្មី នាយសមុទ្រ ។ប៉ុន្តែបែរជា ស្ងប់វិញ បន្ទាប់ពីការងារ កាន់ក្បាលមេក្រូ របស់នាង ស្រូបទៅ ដោយភាពជោគជ័យគាប់ ប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ស្របពេល មិននឹកស្មានថា ខ្លួនអាចឆក់យកបានឱកាស ជាជើងខ្លាំងផ្នែកនិយាយ បាននោះរិតតែ ធ្វើអោយតារាមុខស្រស់ រូបនេះ បន្តនៅអុកឡុកការងារ អោយកាន់តែល្បីឈ្មោះបន្តទៅមុខទៀត។ ថ្វីត្បិតមានភាពមមាញឹកនឹងការងារ នៅក្នុងបណ្ដាញសង្គមគេឃើញពិធីការិនីរូបនេះបង្ហោះរូបជាច្រើនសន្លឹកជាមួយសកម្មភាពមានសុភមង្គលជាមួយស្វាមីធ្វើឱ្យហ្វេនៗចង់ឱ្យនាងបានរស់នៅកៀកកិតជាមួយស្វាមីឱ្យបានច្រើន។
រស់ សុធាវី គឺជាពិធីការិនី ដែលទឹកស្រស់ស្រទន់ មានភាពសុភាពរម្យទុំ សំដីនិយាយផ្អែមមួយៗគួរ អោយចង់ស្តាប់ប្រចាំទូរទស្សន៍ហង្សមាស។ ការព្យាយាមនៅ ពេលហក់ចូលទៅទូរទស្សន៍ហង្សមាស តាំងពីជំហ៊ាន ដំបូងមិនមែនជារឿងធម្មតានោះទេ។ នាងខិតខំជំនះរាល់ភាពលំបាក ការងារ ច្រើនសណ្ឋាន ទំរាំមានស្នាមញញឹម មកឈជើងនៅលើវេទិកាធំៗ ដែលមេកើយដាក់អោយបាន។