បន្ទាប់ពីមានការបញ្ចេញព័ត៌មានថា មិនអនុញ្ញាតិអោយយកឈុតតំណាងជាតិ ដែលមានរូបប្រាសាទអង្គរវត្តិទៅប្រកួតនៅប្រទេសថៃ បានធ្វើអោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្រទាប់មហាជនក៏បង្ហាញអារម្មណ៍ខឹងសម្បាជុំវិញករណីថៃមិនអោយយកឈុតនេះទៅប្រកួតផងដែរ។ លោក អ៉ិន សុភិន អ្នករៀបចំការប្រកួតនៅកម្ពុជា បានអះអាងថា ភាគីថៃមិនបានហាមប្រាមនោះទេ ហើយទំនងជាអ្នកច្នៃឈុតយល់ច្រលំរឿងក្រុមការងាររបស់លោកទទូចអោយកែច្នៃឈុតនោះអោយប្រណិត ហើយបើសភាពនៃឈុតគឺមានកង្វះខាតដូចដែលឃើញគឺនឹងមិនអោយយកទៅ ទើបអ្នកច្នៃឈុតបែរជាធ្វើអោយមានការយល់ច្រលំថា កម្មវិធីមិនអោយយកទៅ និងថាភាគីថៃបដិសេធព្រោះមានជាប់រូបប្រាសាទអង្គរវត្ត។ លោកបញ្ជាក់ថា ក្រោយបញ្ចប់ Miss Grand Cambodia ឈុតតំណាងជាតិមួយនេះ មានសភាពបាក់បែក ហើយស្នោ និង កំុប្លាកេ ដែលពិបាកបត់បែន ទើបលោកបញ្ជាក់ថា បើមិនមានការកែច្នៃ និង រៀបចំអោយប្រណិតទេ គឺត្រូវតែដូរឈុតនោះចេញ ដើម្បីកុំអោយបាក់បែក និង ពិបាកដំឡើងឡើងវិញ នៅពេលដឹកតាមយន្តហោះ។ លោកនឹងក្រុមការងារទាមទាអោយម្ចាស់ឈុតនេះ កែលម្អរូបតោ និង ផ្ទាំងប្រាសាទ ដោយតម្រូវអោយប្រើជ័រ ឬ សម្ភារៈដែលស្វិត ហើយមាំ ហើយក៏ត្រូវចាប់វីសអោយកជាប់ផងដែរ ដើម្បីកុំអោយខូចឆាកថៃ។ លោកថា ក្រុមការងាររបស់លោកគ្រាន់តែទាមទាអោយយកឈុតនោះទៅកែអោយមាំប៉ុណ្ណោះ ហើយបើកែបានតូច និង ស្រួលបត់ ទើបអាចឡើងយកទៅបាន។ លោកថា ភាគីថៃអត់មានដឹងរឿងមួយនេះទេ តែគឺជាគោលការណ៍ដែលក្រុមការងារ Miss Grand Cambodia ដាក់សំណើរមកកាន់អ្នកច្នៃឈុត អោយមានការច្នៃប្រណិតបន្ថែម ដើម្បីកុំអោយបាក់បែកពេលដឹកតាមយន្តហោះ។ លោកថានេះជាករណីយល់ច្រលំ ហើយនៅក្នុងពេលនេះ លោកក៏អត់ជំទាស់នឹងការយកឈុតតំណាងជាតិ ដែលមានទំហ៊ំធំនោះ ទៅប្រកួតផងដែរ តែដាច់ត្រូវកែចាប់វីសអោយជាប់ និង អោយស្រួលដំឡើង ដោយសារតែពេលប្រកួតនោះ គឺបវរកញ្ញាកម្ពុជា ទៅប្រកួតតែម្នាក់ឯង ដំឡើងឈុតឡើងវិញក៏ម្នាក់ឯង ដែលលោកយល់ថា បើគ្មានការកែតម្រូវ គឺដឹកយកទៅប្រកួតមិនកើត។ លោកស្នើអោយបញ្ឈប់ការយល់ច្រលំ នឹងថា ខាងភាគីថៃអត់ដឹងរឿងកម្ពុជាសម្រេចយកឈុតអ្វីទៅប្រកួតនោះទេ គឺអាចមានការយល់ច្រលំព្រោះតែលោកតម្រូវអោយកែច្នៃអោយបានល្អជាមុនសិន អោយជាប់ម៉ឺងជាមុនសិន ដើម្បីធានាគ្មានបញ្ហារឿងបាក់បែក និង ពិបាកដំឡើង ទើបអនុញ្ញាតិអោយយកទៅប្រកួតនោះតែប៉ុណ្ណោះ។ លោកថាក្រុមហ៊ុនមិនខ្លាចក្នុងការចំណាយថ្លៃដឹកនោះទេ ហើយបើទោះជាឈុតនោះធំជាងនេះ ក៏លោកសប្បាយចិត្តរ៉ាប់រងផងដែរ ប៉ុន្តែពិបាកដឹកជញ្ជូន គឺលោកពិតជាស្នើសុំកែតម្រូវ ឬ តម្រូវអោយដូរឈុតតែម្ដង ដើម្បីកុំអោយចំណាយថ្លៃដឹកអស់ដល់ជិត១ម៉ឺនដុល្លារ តែបែរជាយកទៅខូចខាត ឬ មិនច្បាស់ពីភាពរឹងមាំ។ ឥលូវនេះ លោកក៏ប្រកាសថា នឹងគ្មានការប្ដូរឈុតមួយនេះនោះដែរ គឺនៅតែរក្សាជំហរយកឈុតដដែលទៅ ដោយរក្សាទាំងទំហ៊ំឈុត គឺអត់បង្រួមទេ តែតម្រូវអោយអ្នកធ្វើឈុតប្ដូរពីស្នោ និង កុំផ្លាកេ មិនរឹងមាំ មកជាជ័រស្វិត ឬ ពីវត្ថុធាតុដើមផ្សេង ដើម្បីអោយស្រួលបត់ឡើងយន្តហោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here