យោងតាមព័ត៍មានផ្លូវការពីតុលាការ លោក ធា សូត្រា ដែលត្រូវគេស្គាល់ថាគឺជាម្ចាស់ក្រុមហ៊ុន LP8 ដ៏ល្បីឈ្មោះ ដែលមានសេវាកម្មទិញសិទ្ធិបើកក្រុមហ៊ុនធំៗនៅក្រៅប្រទេស និង នាំចេញខ្សាច់ទៅក្រៅប្រទេស ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០២០ មុននេះ បន្ទាប់ពីមានេះពាក្យបណ្ដឹងពីម្ចាស់បណ្ដឹងដែលអះអាងថាបានចាញ់បោកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

យោងតាមពាក្យបណ្ដឹងមួយករណី របស់ ឈ្មោះ សុខ ចាន់នី ជនជាតិខ្មែរ តំណាងអោយជនជាតិចិនឈ្មោះ Mo Zheng Da បានប្ដឹងចោទលោក ធា សូត្រា អាយុ៣២ឆ្នាំ និងប្ដឹងភរិយារបស់លោកឈ្មោះ អ៊ូ ម៉ាលាប អាយុ២៩ឆ្នាំ និង គូកនម្នាក់ទៀត ស្នាក់នៅផ្ទះលេខ ២២៤ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពីបទរំលោភលើសេចក្ដីទុកចិត្តលើទឹកប្រាក់ ៧២០០០ដុល្លារ ជាថ្នូរនឹងការកុងត្រាទិញខ្សាច់ពីឈ្មោះ ធា សូត្រា និងគូកន ប៉ុន្តែដល់ថ្ងៃដល់ខែ នៅតែមិនមានខ្សាច់អោយ ហើយគេចវេសរហូតឈានដល់ការប្ដឹងផ្ដល់ ។

លោក និង បក្សពួក ក៏ត្រូវគេប្ដឹងចោទពីបទឆបោកមួយករណីទៀតរឿងសុំសិទ្ធិបើកក្រុមហ៊ុន 7 Eleven ដោយលោកអះអាងថាខ្លួនជាតំណាងក្រុមហ៊ុនស្របច្បាប់របស់ 7 Eleven ហើយបានយកប្រាក់ម្ចាស់ដើមបណ្ដឹងជាង៧០០០០ដុល្លារដូចគ្នា តែបែរជាគ្មានលទ្ធផល និង មិនបង្វិលលុយអោយវិញផងដែរ។ យ៉ាងណាមិញ គេមិនទាន់ដឹងថា ក្រោយការឃុំខ្លួន តើលោក ធា សូត្រា នឹងមានដំណោះស្រាយបែបណានៅឡើយទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here