យោងតាមការបង្កោះកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០២០មុននេះ អ្នកនាង អ៊ាន សៀវម៉ី ដែលត្រូវគេស្គាល់ថា គឺជាម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផលEiEi បានបរិច្ចាគថវិកា ៥០០០ដុល្លារទៀតហើយ បន្ទាប់ពីទើបតែបរិច្ចាគ២ម៉ឺនដុល្លារ ជួយដាក់បង្គោលភ្លើង នៅស្រុកខ្សាច់កណ្ដាល ដើម្បីអោយផ្លូវពីវត្តវិហារសួគ៌ ទៅខេត្តព្រៃវែង មានភ្លើងបំភ្លឺ។ អ្វីដែលគួរអោយសរសើរ គឺនៅក្នុងពិធីនោះ អ្នកនាងគ្រាន់តែចូលរួមជាកិត្តិសប៉ុណ្ណោះ តែអ្នកនាងបែរជាមានទឹកចិត្តបរិច្ចាគពីលើជំនួយដែលអ្នកនាងបានចូលរួមស្រាប់ចំនួន៥០០០ដុល្លារ ជូនដល់ពលរដ្ឋបន្ថែមទៀត។
អ្នកនាង បានសរសេរបង្ហោះថា ” 👌👌ថ្ងៃនេះ លោកស្រី អ៊ាន សៀវមុី មានកិត្តិយសបានចូលរួមចុះចែកអំណោយជូនដល់ពលរដ្ឋខ្វះខាតនៅភូមិ អរកណ្តោលខាងជើង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចំនួន77គ្រួសារ។ ជាក់ស្តែង💜 លោកស្រីក៏បានចូលបុណ្យលោកប៉ា ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង នឹងអ្នកម៉ាក់ ជំទាវ ហ៊ុន ប៊ុនធឿន 5000$ ដែរ 🙏សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នាផងណា🙏🙏🙏 22/07/2020″។ នៅគឺជាកាយវិការមនុស្សធម៌ដ៏រស់រវើករបស់អ្នកលក់អនឡាញរូបនេះ ដែលកាន់តែធ្វើអោយមានការគាំទ្រពីហ្វេនៗ នាពេលចុងក្រោយ៕